បើកម៉ូតូមិនប្រយ័ត្នបុកម៉ូតូមួយ​គ្រឿងទៀតឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល​២នាក់​ រីឯ​ភាគីម្ខាងទៀត​ជិះ​ម៉ូតូគេចខ្លួនបាត់

 

 

ភ្នំពេញ៖ បុរសពីរនាក់បើកម៉ូតូ មិនប្រយ័ត្ន​ជ្រុល​ទៅ​បុកម៉ូតូមួយគ្រឿងទៀត ដែលជិះឆ្លងកាត់ផ្លូវ បណ្ដាលអោយ រងរបួសធ្ងន់ស្រាល​២នាក់​ ចំណែកឯម៉ូតូមួយ​គ្រឿងទៀតបើកគេចខ្លួនបាត់។ហេតុ​ការណ៍​នេះ​បង្កមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង 00 នាទីយប់​ ថ្ងៃទី​១០ខែ​មករា​ឆ្នាំ​២០១៨ស្ថិត​នៅ​តាមបណ្ដោយផ្លូវជាតិលេខ៣ទល់មុខ ក្លោងទ្វារ វត្តអង្គតាគៀត​ក្នុង​ភូមិអង្គតាគៀតសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូ ម៉ាក MSX ពណ៌ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​FB 7047 ជិះគ្នា២នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ក្នុងទិសដៅពីជើងទៅត្បូង ដោយជិះពីមុខរថយន្តក្រុង សាលារាជធានីភ្នំពេញ។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង មិនចាំម៉ាក បើកឆ្លងផ្លូវ ពីកើតទៅលិច ពេលនោះ​ធ្វើ​អោយ​ពួកគាត់ជាន់ហ្វ្រាំងមិនជាប់​ក៏​ជ្រុល​ទៅ​បុកពេញទំហឹងបណ្ដាល​ពួក​ខ្លួន​ទាំងពីរនាក់ខ្ទាតចេញម៉ូតូ ដែលជិះ​ម្ខាងម្នាក់។នៅពេលនោះរថយន្តក្រុងសាលា រាជធានីភ្នំពេញបានបើក​ប៉ះ​បក្ខពួក​ម្នាក់​ដែលធ្លាក់ពីលើម៉ូតូបណ្ដាលឱ្យរបួសធ្ងន់។ចំណែកភាគី ម៉ូតូឆ្លងផ្លូវ រងរបួសស្រាលបានលើកម៉ូតូ ជិះគេចខ្លួនបាត់ នៅសល់តែ ភាគីម៉ូតូរងគ្រោះសន្លប់ស្ដូកស្ដឹងម្នាក់និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់​ចាំរថយន្តសង្គ្រោះយូរពេក បន្ទាប់មកក្រុមគ្រួសារបាននាំ​យកទៅព្យាបាលនៅ មន្ទីរពេទ្យឯកជនភ្លាមៗផងដែរ។ចំណែកម៉ូតូរងគ្រោះ ត្រូវបានសាច់ញាតិ​យកទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ឡើយ​៕៨៩

 

 

Leave a Reply

Your email address will not be published. Required fields are marked *