ជន​ជាតិ​ចិន​២នាក់​បើក​រថយន្តTUNDRAបុកម៉ូតូម៉ាកWAVEរងរបួសធ្ងន់ស្រាល២នាក់

 

 

 

ភ្នំពេញ៖ យុវជន ២នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពី ជនជាតិចិន ២នាក់ស្រវឹងស្រាបើករថយន្តបុកម៉ូតូបណ្តាលអោយរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់។ហេតុ​ការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ១០នឹង១៥នាទីយប់​ថ្ងៃទី១០ខែមករាឆ្នាំ២០១៨​ស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ៣ទល់មុខបុរី ប៊ុនហួរ​ក្នុង​ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ​ជន​រង​គ្រោះ​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​WAVEពណ៌ផ្ទៃមេឃលាយស ពាក់ស្លាកលេខភ្នំពេញ1I-6631​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ក្នុងទិសដៅពីត្បូងទៅជើង ។លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្ក ម៉ាកTUNDRA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2S- 3807បើក​បរ​ដោយ​ជន​ជាតិ​ចិន​រ៉េ​ចង្កូត មកផ្នែកខាងឆ្វេងបុកម៉ូតូជនរងគ្រោះចំហៀងផ្នែកខាងឆ្វេង បណ្ដាល​អោយ​ជន​រង​គ្រោះ​ដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក។​ភ្លាមៗ​ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះ គ្លីនិកឯកជន សម្ភពរស្មីដឹកយកទៅ​ព្យាបាល​ផងដែរ។​ បន្ទាប់ពីជនរងគ្រោះទៅមន្ទីរពេទ្យ​កម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅ 2 បានមកអន្តរាគមន៍ នៅកន្លែងកើតហេតុ ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញចរាចរណ៍ ខណ្ឌពោធិ៍​សែនជ័យ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កខាងលើយកទៅរក្សាទុករងចាំការដោះស្រាយ​នៅ​ពេល​ក្រោយ​៕៨៩

 

 

Leave a Reply

Your email address will not be published. Required fields are marked *