ជំទប់ទី១ចាញ់ល្បែងអស់ លួច​ម៉ូតូពីអ្នកទទួលបញ្ចាំជិះបុក​បា​រ៉ា​ស់ដួលសន្លប់​ស្តូក

កំពង់ធំៈ លោកជំទប់​ទី១ ឃុំ​ណា​ក្រោម ស្រុកស្ទោង ខេតកំពង់ធំ បន្ទាប់ពីលេ ល្បែង​ចាញ់​អស់លុយក៏យកម៉ូតូទៅបញ្ចាំយកលុយមកលេងចាញ់អស់លុយទៀត ក៏បែកគំនិត លួច​ម៉ូតូរបស់ខ្លួនដែលយកទៅបញ្ចាំនោះជិះ​ពី​ស្រុក​ជីក្រែង​ជិះ​ទៅបុក​ប៉ា​រាស់​របស់​សមត្ថកិច្ច​ដួលសន្លប់​ស្តូក នៅមុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង កាលពី​រសៀលថ្ងៃពុធ ៩រោចខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨

សមត្ថកិច្ចបានឲ្យដឹងថា បុរស​ខាងលើ​ឈ្មោះ ខេង ថា អាយុ៥៧ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​គ្រោង ជា​ជំទប់​ទី១ ឃុំ​ចំណា​ក្រោម ស្រុក ស្ទោង ខេត្ត កំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេល​កើតហេតុ សមត្ថកិច្ច​បានទទួល​ព័ត៌មានតាមទូរស័ព្ទ​ថា មាន​ករណី​ចោរលួច​ម៉ូតូ ទើបពេលនោះ កម្លាំង​នគរបាល​ស្រុកស្ទោង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថដាក់​បា​រ៉ា​ស់​ចាំ​ចាប់ចោរលួច ។ បានមួយសន្ទុះស្រាប់តែឃើញ ជនសង្ស័យ​ខាងលើ បាន​ជិះ​ម៉ូតូ​មកដល់គោលដៅពួនស្ទាក់របស់សមត្ថកិច្ច ហើយទំនងជាជនសង្ស័យភ័យ​ក៏​ជ្រុល​បុក​បា​រ៉ា​ស់​សមត្ថកិច្ចបណ្តាលឲ្យដួលសន្លប់​ស្តូក ហើយ​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្ទោងភ្លាមៗ ។

ក្រោយ​ជនសង្ស័យ​ដឹងខ្លួនវិញ​បាន​សារភាពប្រាប់សមត្ថកិច្ចថា គាត់​មិនមែនជា​ចោរ​ទេ គាត់​ជា​ជំទប់​ទី១ នៅ​ឃុំ​ណា​ក្រោម បាន​ជិះ​ម៉ូតូ​ទៅលេង​ល្បែង​នៅ​ស្រុក​ជីក្រែង ហើយ​បាន​ចាញ់​លុយ​អស់ ក៏​យក​ម៉ូតូ​ទៅ​បញ្ចាំ១លាន​រៀល ក៏ចាញ់អស់ទៀត ។ លុះ​អត់លុយ​លស់ម៉ូតូ ខ្លួន​ក៏​បែកគំនិត​លួច​យក​ម៉ូតូ​នោះមកវិញ រួច​ជិះ​មក​ផ្ទះ ហើយ​មិនដឹងថា ត្រូវ​ម្ចាស់​លុយ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាំ​ស្ទាក់ចាប់​នោះទេ។ ខណៈ​មកដល់​ចំណុចកើតហេតុ ដោយសារ​គាត់​ជិះ​ម៉ូតូ​លឿន​ពេក ក៏​ជ្រុល​បុក​បា​រ៉ា​ស់ ដួលសន្លប់​ស្តូកស្តឹង​តែម្តងទៅ  ៕

Leave a Reply

Your email address will not be published. Required fields are marked *