រថយន្ត​រត់​ស្នួល​បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់​មួយ​ផ្ទាំង​ទៅ​មុខ​លែង​រួច​

 

 

 

ភ្នំពេញ៖ រថយន្តតាក់សុីក្រហមមួយគ្រឿងបើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងកាខូចខាតអស់ចំនួនមួយកង់ហើយរថយន្តបែកកង់ទៅមុខលែងរួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែមករាឆ្នាំ២០១៨ នៅចំណុចមុខទូតរ៉ូស្សី តាមបណ្តោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តតាក់សុីក្រហម ពាក់ស្លាកលេខភ្នំពេញ1AQ 4115 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយរងកាខូចខាតអស់ចំនួនមួយកង់ចំណែករថយន្តបែកកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។ភ្លាមនោះម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *