ភ្នំពេញ៖ សាកសពបុរសម្នាក់មិនដឹងជាស្លាប់នៅពេលណាហើមស្អុយរលួយត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៦ នៅចំនុចបន្ទប់ជួលលេខ១២Aស្ថិតនៅផ្ទះជួលលេខ២៩៥ក្រុម១២ភូមិទ្រា សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាធានីភ្នំពេញ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សំ សឺឌី ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរមន្ត្រីក្រសួងទេសចរមានស្រុកកំណើតសង្កាត់ស្រះចកខណ្ឌដូនភ្នំពេញ
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ។
ក្រោយការពិនិត្យរបស់មន្ត្រីជំនាញកោសល្យវិច័យស្នងការរាជធានីភ្នំពេញនិងលោកគ្រូពេទ្យបានអោយដឹងថា ការស្លាប់របស់ជនរងគ្រោះដោយសាជំងឺគាំងបេះដូង បច្ចុប្បន្នសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕សារ៉េត