នាងនៅផ្ទះតែឯង ក្មេងហិតកាវចូលចាប់រំលោភបានសម្រេច

ភ្នំពេញ៖ នារីក្រមុំព្រហ្មចារី​ម្នាក់បាន ក្លាយជាចំណីតណ្ហារបស់ជនអន្ធពាលចាប់អូស​ដៃចូលក្នុងផ្ទះគំរាមរំលោភសេពសន្ថវៈរហូត បានសម្រេចតែមួយភ្លែត គ្រាដែលនាងកំពុង​អង្គុយ​លក់ដូរនៅមុខផ្ទះស្ងាត់តែម្នាក់ឯង ។

យ៉ាងណាកម្លាំងនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្ត​អំពើអនាចារនេះបាន​ភ្លាមៗ​​​កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ៩រោចខែបុស្សឆ្នាំរកា   នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងសង្កាត់ចតុមុខ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើសកម្មភាពចាប់រុះលោភ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់​ខ្លួន​ឈ្មោះ សួន ធា ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ  មុខរបរ និងទីលំនៅមិនប្រាកដ ជាជនពាលាអាវាសែ និងជាអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង  ។  ចំណែកនារីរងគ្រោះ  ឈ្មោះ ដ អ ហ ណ អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិត មានទីលំនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុនារីរងគ្រោះមិនបានទៅរៀននោះទេ​ហើយបានអង្គុយលក់ដូរទំនិញកំប៉ឹកកំប៉ុកក្នុងផ្ទះតែម្នាក់ឯងបន្ទាប់ពីបងប្អូនម៉ែឪទៅផ្សារ បាត់អស់ ។ មួយសន្ទុះក្រោយមក ដោយនៅម្តុំផ្ទះរបស់នាងស្ងាត់មិនសូវមានមនុស្សចេញចូល ស្រាប់តែលេចមុខជនសង្ស័យខាងលើមានមាឌក្រអាញមកដល់មុខផ្ទះនាងងាកឆ្វេងស្តាំមួយសន្ទំក៏ដើរចូលទៅគំរាមនិងចាប់អូសដៃនារីរងគ្រោះទៅក្នុងផ្ទះគំហកដោយសំឡេងខ្លាំងៗមិន ឲ្យនាងស្រែក ហើយបើហ៊ានស្រែកគេនឹងសម្លាប់ចោល ។ បន្ទាប់មកជនសង្ស័យបាន​ចាប់សម្រាតសម្លៀកបំពាក់នាងអស់ពីខ្លួន រួចក៏ចាប់ធ្វើសកម្មភាពរំលោភបានសម្រេច ទោះបីនាងប្រឹងរើបម្រាស់និងស្រែកឲ្យអ្នកជិតខាងជួយក៏ដោយ ក៏គ្មានអ្នកណាឮដែរ ។

ប្រភពដដែលបន្តថា ក្រោយពីចាប់ រំលោភបានសម្រេច ជនសង្ស័យមានបំណងរត់គេចខ្លួន តែចៃដន្យអ្នកជិតខាង និងម្តាយឪពុកនារីរងគ្រោះមកដល់ចាប់បាន នាំគ្នាវាយម្នាក់មួយដៃមួយ ជើងស្ទើរស្លាបស្ទើររស់ទើបប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមនិតិវិធី៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *