បុរស​ម្នាក់​រត់​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​២​ខណៈ​ដែល​បាត់​រថយន្ត​មួយ​គ្រឿង​

 

 

ភ្នំពេញ​ ៖​ បុរសម្នាក់​រត់​មកដាក់ពាក្យបណ្តឹងទាំងមិនសប្បាយចិត្តក្រោយពីរូបគាត់បានទុករថយន្តខាងមុខផ្ទះដូចសព្វដងរួចចូលគេងពេលដែលចេញមកវិញស្រាប់តែបាត់តែម្តង។ហេតុកាណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០ទៀបភ្លឺថ្ងៃទី១១ខែមករា ឆ្នាំ​២០១៨​ស្ថិត​នៅ​ផ្ទះលេខ 99L ផ្លូវលេខ424 ស្នាក់នៅ ភូមិ ចោមចៅ3 សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលជាជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះពេជ្យ ភក្តី អាយុ 32ឆ្នាំ មុខរបរបុក្គលិគក្រុមហ៊ុនស្រាបៀរ ថៃហ្គឺរ ស្នាក់នៅផ្ទះលេខ 99L ផ្លូវលេខ424 ស្នាក់នៅ ភូមិ ចោមចៅ3 សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានចតរថយន្តរថយន្តដែលគាត់បើកបររាល់ថ្ងៃ( តែរថយន្តនោះជាកម្មសិទ្ធរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា)។ជាប្រភេទរថយន្តទេសចរណ៍សេរី Toyota Corolla ពណ៍ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AO 3028 ផលិតឆ្នាំ2003 ដែលមានលេខម៉ាស៊ីន1ZZ5641931 នឹងលេខតួរ 1XNBR32E23Z114048 គឺរូបគាត់បានចតទុកនៅខាងមុខផ្ទះដូចសព្វមួយដងរួចរូបគាត់បានចូលគេងនៅខាងក្នុងផ្អះជាធម្មតារហូតមកដល់ម៉ោង៤ថ្ងៃទី11ខែមករាទៀបភ្លឺនេះទើបរូបគាត់ចេញមកមើលរថយន្តស្រាប់តែមិនឃើញក៏បង្កមានការភ្ញាក់តែម្តងទើបនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុសរដ្ឋបាលចោមចៅ2ដើម្បីជួយអន្តរាគម៍និងជួយស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *