ជនបរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់នៅក្នុង​ផ្ទះ​សំណាក់​យីហោ​ ក្រហម​ក្រុងព្រះសីហនុ

 

 

 

ក្រុងព្រះសីហនុ​៖សាក​សព​ជន​ជន​ជាតិ​បរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​ស្អុយ​រលួយ​នៅ​ក្នុង​ផ្ទះ​សំណាក់​ យីហោ​ ក្រហម។ហេតុ​ការណ៍​ប្រទះ​ឃើញ​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​១៥នឹង​១៥នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ១០​រោច​ខែ​បុស្សឆ្នាំ​រកា​ ព​ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃទី១១​ខែ​ មករា​ឆ្នាំ​២០១៨​ ស្ថិត​នៅចំនុចផ្ទះសំណាក់ Red House​ក្នុងក្រុម១៦ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។

សាកសព​ជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ BAKER WILLIAM CLARK ភេទ ប្រុស​ ឆ្នាំកំណើត ០៣-០៧-១៩៤៩ សញ្ជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ 450435530 សុពលភាពថ្ងៃទី ០៧-១២-២០១៨ (លិខិតឆ្លងដែនថតចម្លង)។

តាមការរៀបរាប់ពីឈ្មោះ អោក អែម ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកទទួលភ្ញៀវ បច្ចុប្បន្នស្នាក់នៅបុរី ប៊ីអេស ក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុបានអោយដឹងថា​ នៅ​មុន​ពេល​កើត​ហេតុ​ជនរងគ្រោះបានចូលមកជួលបន្ទប់ស្នាក់នៅតាំងពីថ្ងៃទី០១-០៥-២០១៧ មកម្ល៉េះ។​រហូតដល់ថ្ងៃទី១១-០១-២០១៨ វេលម៉ោង ១៣:៣០នាទី មានភ្ញៀវនៅជាប់បន្ទប់បានចុះមកប្រាប់ថានៅបន្ទប់លេខ២៤ មានក្លិនស្អុយចេញពីបន្ទប់។ក្រោយមកគាត់ក៏បានឡើងទៅមើលជាមួយអ្នកគ្រប់គ្រង ពេលចាក់សោរបើកទ្ធារបន្ទប់ចូលទៅក៏​ប្រទះ​ឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ភ្លាមនោះគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចអោយមកធ្វើការត្រួតពិនិត្យតែម្តង។

តាម​ប្រភព​ព័ត៌មានរបស់លោកវេជ្ជៈបណ្ឌិត សែ​ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត បានអោយដឹងថា​ ជនរងគ្រោះ (សាកសព) ស្លាប់ដោយសារគាំងបេះដូង។

បច្ចុប្បន្នសាកសពត្រូវបានរក្សាទុកនៅកន្លែងកើតហេតុខាងលើ រងចាំការសំរេចពីក្រុមគ្រួសារ និងស្ថានទូតសាមុី (ស្ថានទូតអាមេរិក)​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *