នារី​ស្រស់​ស្អាត​ម្នាក់បើករថយន្តបុកកង់ឆ្លងផ្លូវបណ្តាលអោយរងរបួសធ្ងន់ម្នាក់

 

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះជិះកង់ឆ្លងផ្លូវត្រូវរថយន្តបើកបុកពេញទំហឹងនិងបោកក្បាលខ្ទប់និងកញ្ចក់រថយន្ត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងនិងច្រមុះជ្រូងស្ទឹងមាន តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះកង់ចេញពីផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចហើយបានឆ្លងផ្លូវមុន្នីរ៉េត ខណះមកដល់ចំណុចពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2P 4480 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីត្បូងទៅជើងដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកកង់ពេញទំហឹងបណ្តាលអោយអ្នកជិះកង់បោកក្បាលកញ្ចក់រថយន្តរងរបួសធ្ងន់។ភ្លាមនោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមុន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើកាសម្របសម្រួលហើយភាគីខាងរថយន្តចេញថ្លៃព្យាបាលរបួសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *