រថយន្តសាំងយ៉ុងបុកម៉ូតូសាន់យ៉ាន់ ស្លាប់បុរសម្នាក់ និងរបួសធ្ងន់ក្មេងស្រីម្នាក់នៅព្រែកលៀប

0
215

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យ បុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងក្មេងស្រីម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា ។

ប្រភពព័ត៌មានពីកន្លែងក់តហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកសាន់យ៉ាន់ពណ៌ខៀវគ្មានស្លាកលេខមួយគ្រឿង ឌុបក្មេងស្រីម្នាក់អាយុ១០ឆ្នាំម្នាក់ ចេញ ពីការដ្ឋានសំណង់មេគង្គ ឆ្លងផ្លូវជាតិលេខ៦ ពីលិចទៅកើត ។ លុះពេលឆ្លងផ្លូវជិតផុតទៅហើយស្រាប់តែមានរថយន្តម៉ាកសាំអយ៉ុងឈ្នួលធុន១២កៅអីមួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2AH2291 ធ្វើដំណើរបោះពួយយ៉ាងលឿនពីជើងទៅត្បូង ទៅបុកម៉ូតូបុរសខាងលើបណ្តាលឲ្យខ្ទាតពីរថយន្ត៥ម៉ែត្រស្លាប់នៅកន្លែងកើតហេតុភា្លមមួយ រំពេច ហើយរថយន្តមិនទាន់អស់ល្បឿនក៏រេចង្កូតទៅឈប់ឆ្វេងដៃបញ្ច្រាសទិស សួនច្បារចែកទ្រូងផ្លូវ ។ ចំណែកក្មេងស្រីអាយុ១០ឆ្នាំ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនរងគ្រោះរួច មក អ្នកបើកបរបានទុករថយន្តចោលរួចគេចខ្លួនបាត់ ។ លុះបានមួយសន្ទុះគេឃើញប្អូនស្រី សពចេញមកពីការដ្ឋានសំណង់ស្រែកទ្រហោយំរៀបរាប់ថា ជនរងគ្រោះឈ្មោះ ឌីណា អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ក្នុងការដ្ឋានបុរីមេគង្គខាងលើ ។ ឯក្មេងស្រីរងរបួសធ្ងន់មិនត្រូវបានគេស្គាល់ឈ្មោះឡើយ គ្រាន់តែដឹងថានាងមានអាយុ១០ឆ្នាំ ជាកូនកម្មករសំណង់នៅក្បែរគ្នាប៉ុណ្ណោះ ។

ក្រោយកើតហេតុ នគរបាលចរាចរខណ្ឌជ្រោយចង្វាបានចុះទៅដល់វាស់វែងយកម៉ូតូ ជនរងគ្រោះ និងរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំដោះស្រាយនៅ ពេលក្រោយ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ អូន ធួក

ggg2

LEAVE A REPLY

Please enter your comment!
Please enter your name here