បាញ់​មួយ​គ្រាប់​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​នឹង​សារធាតុញៀន​នៅ​ខណ្ឌ​ពោធិ៍​សែន​

 

 

ភ្នំពេញ​៖ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​អន្តរាគមន៍​បាញ់​មួយ​គ្រាប់​ឡើង​លើ​ដើម្បី​គំរាម​ចាប់​ឃាត់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​សារធាតុញៀន​។​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលវេលាម៉ោង១០យប់ថ្ងៃទី១១ខែមករាឆ្នាំ២០១៨នៅផ្ភូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទូច វណ្ណរ៉ាភេទប្រុសអាយុ៣១ ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ នៅស្ទឹងមានជ័យ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភព​ព័ត៌មានពីកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានចុះល្បាត នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ដោយមានគ្នា 8 នាក់ និងជិះម៉ូតូចំនួន4គ្រឿង។លុះដល់ចំណុចកើតហេតុ ខាងលើស្រាប់តែឃើញជនសង្ស័យ​ម្នាក់​រត់ចេញពី​កម្លាំង​អន្តរាគមន៍។ភ្លាមៗនោះមានការសង្ស័យ​ក៏​ដេញចាប់​ដើម្បី​សាក​សួរនាំនិងឆែកឆេ​ តែ​ជនសង្ស័យខាងលើ រត់ឲ្យប្រជាពលរដ្ឋ ជួយថាម្តេចបានចាប់គាត់គ្រាន់តែផឹកសុីស្រវឹងចាប់គាត់ដែរ?បន្ទាប់មកកំលាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនយកមកប៉ុស្តិ៍​។​ប៉ុន្តែ​ជនសង្ស័យខាងលើមិនព្រមតាម​ទេ​ ក្រោយ​មក​ទៀតកំលាំងនគរបាលអន្តរាគមន៍ខាងលើបានបាញ់ទៅលើមួយគ្រាប់​ ហើយឃាត់បានភ្លាមៗឆែកនៅកន្លែងកើតហេតុមិនឃើញ​មានថ្នាំញៀន។​ដោយ​សង្ស័យមានសារធាតុញៀន​ក៏នាំមកប៉ុស្តិ៍​នគរបាលចោមចៅ៣​ដើម្បីពិនិត្យមើលសារធាតុញៀន​ធ្វើ​អោយ​ជនសង្ស័យខាងលើប្រកែកថា ខ្លួនមិនដែលប្រើប្រាស់ថ្នាំញៀនឡើយ​ ខណៈ​នោះ​កម្លាំង​នគរ​បាល​បាន​បញ្ជាក់ប្រាប់ថាធ្វើតេស្តទឹកនោម មិនមានសារធាតុញៀននឹងអោយត្រឡប់ទៅវិញភ្លាម។​បន្ទាប់មកកំលាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានដឹកជនសង្ស័យតាមម៉ូតូកង់បីមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ដើម្បីពិនិត្យមើលសារធាតុញៀន ឃើញ​មានសារធាតុញៀនប្រាកដមែន។

ក្រោយពេលកើតហេតុខាងលើ ជនសង្ស័យ បន្ទាប់ពី ធ្វើតេស្តទឹកនោមហើយ នគរបាលខណ្ឌពោធិ៍សែនជ័យបាននាំជនសង្ស័យ​ទៅ​ផ្នែកជំនាញ ព្រហ្មទណ្ឌខណ្ឌដើម្បីពិនិត្យ​ព្រម​ទាំង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការតាមនីតិវិធីច្បាប់៕៨៩

 

 

Leave a Reply

Your email address will not be published. Required fields are marked *