ស្គាល់គ្នាបាន១យប់នាំគ្នាផឹកស៊ីចូលក្លឹបនិងច្រៀងខារ៉ាអូមិត្តភក្រ័យកម៉ូតូទៅបាត់

 

 

ភ្នំពេញ៖ កម្មករជាងទ្វាម្នាក់បានស្គាល់មិត្តភក្រ័បាន១យប់នាំផឹកស៊ី ចូលក្លឹបនិងច្រៀងខារ៉ាអូខេលុះមិត្តភក្រ័យកម៉ូតូទៅបាត់ ទៅសុីគ្រឿងបាត់ទើបមកបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣អោយជួយអន្តរាគមន៍កាលពីរវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០១៨។

ម្ចាស់ម៉ូតូមានឈ្មោះ​ ឈ្មោះ ដួង សុវណ្ណារិទ្ធ អាយុ២០ឆ្នាំជាងទ្វា ស្នាក់នៅ​ផ្ទះជួល​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ខណ្ឌពោធិជ័យ។ចំណែកមិត្តភក្រ័ដែលយកម៉ូតូទៅបាត់មានឈ្មោះ​ អាខ្មៅអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនប្រាពិត។រីឯ​ម៉ូតូដែល​ជនសង្ស័យ​យកទៅ​ម៉ាក​ ​ហុងដាឌ្រឹមសេរី​ឆ្នាំ​២០១៦ ពាក់ស្លាកលេខ​ សៀមរាម 1.X6227

តាម​សម្ដីជនរងគ្រោះបានអោយដឹងថា កាលពីយប់ថ្ងៃទី៩ខែមករាឆ្នាំ២០១៨ ពួកគេមានគ្នា៥នាក់ប្រុស៣នាក់ស្រី២នាក់នាំគ្នាដើរ​ផឹកសុីនិងបានចូលក្លឹប។​ លុះដល់ម៉ោង១២រំលង​អាធ្រាត​ក៏បានទៅច្រៀងខារ៉ាអូខេបន្តទៀត នៅតាមផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ស្រាប់តែពេលកំពុង​ច្រៀងខារ៉ាអូខេយ៉ាងសប្បាយ​ ពេល​នោះ​ឈ្មោះអាខ្មៅ បានចេញពីរបន្ទប់ជាមួយស្រីស្នេហ៍មកយកម៉ូតូ ស្រប​ពេល​នោះ​ជន​សង្ស័យ​ខាង​លើ​ក៏ជួបឈ្មោះ ទេព ពេញ ដែលធ្លាប់ស្គាល់គ្នាអោយជួនទៅសុីគ្រឿងម៉ូតូយកលុយច្រៀងបន្តទៀត
រួចក៏ទៅបាត់រហូត។​រហូតដល់ថ្ងៃទ១២ខែឆ្នាំដដែលស្រាប់តែបានជួបឈ្មោះ ទេព ពេញ នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ ក៏ចាប់ខ្លួនប្រគល់អោយប៉ុស្តិ៍នគរបាលចោមចៅ២។​បន្ទាប់​មក​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោមចៅ២ សួរនាំទៅទើបដឹងថារឿងនេះកើតនៅទឹកមានជ័យ៣រួចប្រគល់មកអោយប៉ុស្តិ៍ស្ទឹងមានជ័យ៣សួរនាំបន្តទៀត។

តាម​ប្រភព​ព័ត៌មាននៅចំពោះមុខ​កម្លាំង​នគរ​បាល​ឈ្មោះ ទេព ពេញ បានឆ្លើយថា រូបគេបានស្គាល់ឈ្មោះអាខ្មៅនេះយូដែរនិងធ្លាប់ចូលក្លឹបជាមួយគ្នា​ផង​។ប៉ុន្តែ​នៅយប់កើតហេតុគេមិនដឹងអីទេ គឺអាខ្មៅថាម៉ូតូនោះជារបស់បងប្រុសវាទេ និងបានពឹងរូបគេអោយជួបទៅសុីគ្រឿយកលុយមកច្រៀងបន្ត ពេលដែលសុីគ្រឿងម៉ូតូរួចហើយ អាខ្មៅនិងស្រីស្នេហ៍របស់គេគេចខ្លួនបាត់។

ក្រោយពីកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងអោយ​កម្លាំង​នគរ​បាល​ស្ទឹង​មាន​ជ័យ​តាមចាប់ឈ្មោះអាខ្មៅ​យក​មក​ផ្ដន្ទាទោសទៅតាមច្បាប់៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *