ម៉ូតូ​ពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងរបួសធ្ងន់ម្នាក់ ស្រាល២នាក់

ខេត្តក្រចេះ៖ ម៉ូតូ​ពីរគ្រឿងបើកបរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​បានបុក​គ្នា​យ៉ាងពេញទំហឹង​បណ្តាលឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​នឹង​ពីរ​នាក់​ទៀត​របួសស្រាល​ត្រូវបាន​បងប្អូន​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ខែមករា​ឆ្នាំ២០១៨ នៅត្រង់ចំណុច​រង្វង់​មូល​ព្រា​បស ស្ថិតក្នុង​ភូមិ​ផ្សា​រវែង សង្កាត់​-​ក្រុង​ក្រចេះ ។

មន្ត្រីនគរបាលចរាចរក្រុងក្រចេះបានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ZOOMER.X ពណ៌​ទឹក​ក្រូ​លាយ​ខ្មៅ ពាក់​ស្លាក់​លេខ​ក្រចេះ​1C.9892 បើកបរ​ដោយ ឈ្មោះ ចិន ភេទ​ប្រុស អាយុ24ឆ្នាំ(របួសធ្ងន់) ស្នាក់នៅ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ បានធ្វើ​ដំណើរ​ពី ទិសខាងកើត​ទៅ​ទិស​ខាងលិច។លុះមកដល់​ចំណុច​កើតហេតុបាន​បុក​ម៉ូតូ​ម៉ាកហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ 2011 ពាក់​ស្លាក​លេខ 1G.0773 បើក​ដោយ​ឈ្មោះ លន់ ប៊ុនថន ភេទ​ប្រុស អាយុ៣៣ឆ្នាំ (គ្មាន​របួស) មាន​ទីលំនៅ ភូមិ​កណ្តាល សង្កាត់​វិហារ​លួង ក្រុង​កំពង់ចាម រួមដំណើរ​ជាមួយ ១,ឈ្មោះ ម៉ៅ ស៊ី​ណេ​ត ភេទ​ស្រី អាយុ២៦ឆ្នាំ (ត្រូវជា​ប្រពន្ធរបួស ស្រាល​ ) នៅ​ភូមិ ហាន់ជ័យ៣ ឃុំ​ហាន់ជ័យ​ស្រុក​ឆ្លូង២,ឈ្មោះ​ថន​ចាន់​ហេង​ភេទ​ប្រុស​អាយុ១១ខែ(របួសស្រាល​ត្រូវជា​កូន)។

ជនរងគ្រោះទាំង៣នាក់ត្រូវបាន​បញ្ជូន​យកទៅ​មន្ទី​ពេទ្យ​ខេត្តដើម្បីសង្គ្រោះភ្លាមៗ ។ចំណែក​ម៉ូតូ​ទាំង២គ្រឿង​ត្រូវបាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​បណ្តោះអាសន្ន​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ពេលក្រោយ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *