កម្លាំងប្រជាការពារខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់ បានវាយតបជាអ្នកលក់ខោអាវ

 

 

ភ្នំពេញ៖ កម្លាំងប្រជាការពារខណ្ឌមានជ័យបានចុះធ្វើសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវបណ្ដាលអោយវាយតបជាមួយអ្នកលក់ខោអាវតាបណ្ដោយផ្លូវ៣៧១ សឡា ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០ នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ។

បុរសជាប្រជាការពារខណ្ឌមានជ័យមានឈ្មោះ ជ្រី រ៉ាវី អាយុ២៧ ឆ្នាំមានទីលំនៅផ្ទះជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ បុរសជាអ្នកលក់ខោអាវមានឈ្មោះ អុន សុភ័ណ្ឌ អាយុ២៧ ឆ្នាំមានទីលំនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្ដព្រៃវែង ។

តាមសម្ដីបុរសជាប្រជាការពារបានប្រាប់អោយដឹងថា ជារៀងរាល់ថ្ងៃកម្លាំងប្រជាការពារខណ្ឌមានជ័យតែតែងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋាន ស្រាប់តែដល់ព្រឹកថ្ងៃកើតហេតុកម្លាំងបានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវ៣៧១ (សឡា )បានប្រាប់អោយអ្នកលក់ខោអាវដែលដាក់លក់ដល់លើកផ្លូវសាធារណៈ ពេលនោះក៏បានទាស់សម្ដីជាមួយបុរសខាងលើនេះបណ្ដាលអោយអ្នកខោអាវទាញដំបងឬស្សីវាយទៅលើបុរសជាប្រជាការពារខណ្ឌមានជ័យបណ្ដាលអោយរងរបួសស្រាល ភ្លាមៗនោះកម្លាំងប្រជាការពារបានឃាត់ខ្លួនបុរសអ្នកលក់ខោអាវយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣តែម្ដង ។

ក្រោយពេលប្រគល់អោយសមត្ថកិច្ចបានសម្របសម្រួលហើយបុរសអ្នកលក់ខោអាវព្រចេញថ្លៃថ្នាំនិងសុំទោសទៅបុរសប្រជាការពារខណ្ឌដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿង ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *