ឃាត់ខ្លួនបុរសពីររឹបអូសថ្នាំញៀន​ចំនួន៤៨គ្រាប់

​ខេត្តបាត់ដំបង​ ៖​ កម្លាំងនគរបាលស្រុក ភ្នំព្រឹក ដឹកនាំដោយ​ លោក​វរសេនីយ៍ទោ​ សុង​.​សុ​ភ័ក្ត្រ​ អធិការ​ នគរបាល​ស្រុកខណៈ​ចុះ​ត្រួតពិនិត្យ​ឆែក​អាវុធ​ជាតិ​ ផ្ទុះ​តាម​ដងផ្លូវ​ចំណុច​ភូមិ​អូរ​ប្រយុទ្ធ​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក កាលពី​ ​វេលា​ម៉ោង​ ៣និង​៤៥​នាទី​រសៀល​ថ្ងៃសុក្រ១១រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៨បាន​ បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ ១​ករណីហើយ ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ ។


​លោក​វរសេនីយ៍ទោ​ សុង​.​សុ​ភ័ក្ត្របានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​មាន​ ៖​ ទី​១.​ឈ្មោះ​ ជា​.​សុ​វ៉ា​ត់​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ (​អ្នកទិញ​ថ្នាំ​)​ និង​ទី​២.​ឈ្មោះ​ ឈិ​ន​.​ឈៀង​ ភេទ​ប្រុស​ អាយុ​ ៤៩​ឆ្នាំ​ ជា​អ្នកលក់​ថ្នាំ​ញៀន ។អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ជាមួយ​គ្នា​។ ជាមួយគ្នានេះដែរ ​
​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (WY​ យ៉ា​ម៉ា​)​ ចំនួន​ ៤៨​គ្រាប់​ ទុកជាភស្តុតាង ។​
​ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះរួចមក សមត្ថកិច្ច​ជំនាញបាន​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​ពួកគេទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ​ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *