ឆក់កាបូបបានសម្រេច តែ​អកុសល​ដួល​ម៉ូតូ​ត្រូវ​ជាប់​ខ្នោះ

 

 

 

ភ្នំពេញៈ ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ឃាត់​ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​ពី​ស្រ្តី​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​សម្រេច ប៉ុន្តែ​រត់​មិន​រួច កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុ​ច​មុខ ផ្ទះ​លេខ​៣១ ផ្លូវ​លេ​ខ៧០ ភូមិ​២១ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ឈ្មោះ ជា ម៉េងគាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខ​របរ សិស្សសាលា ស្នាក់​នៅ ផ្ទះលេខ៣Eo ផ្លូវបេតុង ភូមិបុរីភ្នំ​ពេ​ញ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែ​នសុខ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ពុំ ស្រី​ឡេង ភេទស្រី អាយុ​៣៤​ឆ្នាំ មុខ​របរ លក់​អីវ៉ាន់​នៅ​ផ្សារ​តូច ស្នាក់​នៅ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​២២៨ ភូមិ​៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក ។

យោង​តាម​សម្ដីរបស់​ជន​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​គាត់​ចេញ​ពី​ផ្ទះ​នៅ​បឹង​សាឡាង ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដា​ឌ្រីម ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1W-​27​85 គោល​បំណង់​ទៅ​កន្លែង​លក់​អ៊ីវ៉ាន់​នៅ​ផ្សា​រតូច ធ្វើ​ដំណើ​រ​តាម​បណ្ដាយ​ផ្លូវ​លេខ​៧០ ទិស​ដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដាឌ្រីម សេរី​២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-3543 ជិះ​មក​ទន្ទឹម​ជន​រងគ្រោះ ក៏ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រងគ្រោះ​បាន​សម្រេច ភ្លាម​នោះ​ជន​សង្ស័​យ​ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​បម្រុង​ជិះ​រត់​គេច​​ខ្លួន ប៉ុន្តែ​ជា​អកុសល​បណ្ដាល​ឲ្យ​ដួ​ល​ម៉ូតូ ភ្លាមៗ​នោះ​ក៏ត្រូវប្រជាពលរដ្ឋ​ចាប់​ខ្លួន​ប្រ​គល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​តែ​ម្តង ។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ រួមនិង​វត្ថុ​តាង​ត្រូវ​បាន​នាំ​មក​ឃាត់​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្រះ​ចក ធ្វើ​ការ​សាក​សួរ និង​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ​ចាត់​ការ​តាម​នីតិវិធី ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *