ជិះ​ម៉ូតូ​បញ្ច្រាស់ផ្លូវ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង​

 

 

ភ្នំពេញ​៖ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស់ផ្លូវ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌​។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង​០៦៖០នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ​១៤រោច​ខែ​បុស្សឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨​ស្ថិត​នៅ​ត្រង់ចំណុចមុខវត្តគ្រួស លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

​សាកសព​ជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ សួន សាវឿន ភេទស្រី អាយុ ៥១ឆ្នាំ ស្នាក់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។ចំណែក​ឯ​អ្នក​បើក​បរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​(រត់​គេច​ខ្លួន​បាត់​)។
តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក SAMYUNG ពណ៌​បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-0425​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ក្នុងទិសដៅពីត្បូងទៅជើង។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 FC-0434​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ក្នុងទិសដៅពីជើងទៅត្បូង​ក៏​ជ្រុល​ទៅ​ម៉ូតូ​ជន​រង​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។​បន្ទាប់​មក​​អ្នក​បើក​បរ​រថយន្ត​ឃើញ​ហេតុ​ការណ៍​ដូច្នោះ​ក៏​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សស់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​វាស់វែង​យក​រថយន្ត​បង្ក​ហេតុ​និង​ម៉ូតូ​ជន​រង​គ្រោះទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​។​ដោយ​ឡែក​សាក​សព​ជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ជំនាញ​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *