បុរសម្នាក់បើកម៉ូតូបញ្ច្រាស់​ចរាចរណ៍​ត្រូវ​រថយន្តក្បួន ទាហាន ង 70 បុក​បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

 

 

 

ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូបញ្ច្រាស  ផ្លូវចូលរថយន្តក្បួន ទាហាន ង 70 បណ្ដាលឲ្យរងរបួសធ្ងន់ ហើយស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលវេលាម៉ោង១នឹង៤០នាទីរំលងអាធ្រាត្រឈានចូល១៥ខែមករាឆ្នាំ២០១៨ ស្ថិត​នៅតាម​ផ្លូវវេងស្រេង កែវ រង្វង់មូលចោមចៅ​ក្នុង​ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធ៏សែនជ័យ។

សពជនរងគ្រោះមានឈ្មោះពួន វិច្ឆិការភេទប្រុសមានអាយុ២៣ឆ្នាំមុខរបរជាសន្តិតសុខនៅហាងស៑ុបចង្កាត់ស្នាក់នៅជាមួយអ៊ុំ​ស្រីបង្កើតភូមិចោមចៅសង្កសត់ចោមចៅ២ខណ្ឌពោធិសែជ័យ។មានស្រុកកំនើតនៅស្រុកដងទុងខេត្តកំពត។មានបងប្អូន២នាក់ជាកូនបងគេរស់នៅជាកូនកំព្រាម្តាយ។សាកសពត្រូវបានកំកល់ធ្វើបុណ្យនៅវត្តទឹកថ្លា។

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ​ពាក់ស្លាកលេខ កណ្ដាល 1F,1781​ ធ្វើ​ដំណើរ​ពីរង្វង់មូលចោមចៅក្នុង​ទិស​ដៅ​ពីលិចទៅកើត​ទៅផ្លូវេងស្រេង។​លុះ​មកដល់ចំណុច​កើត​ហេតុ​ក៏មានរថយន្តក្បួន ទាហានង៧០ ដែលទើបចេញមកពីកោះពេជ្រ ហើយរថយន្តបើកបញ្ច្រាស ចរាចរណ៍ដូចគ្នា​បត់​ចូលផ្លូវជាតិលេខ 3 មិនបើកវង់តាមរង្វងមូល​ក៏​ជ្រុល​ទៅ​បុកម៉ូតូជនរងគ្រោះពេញទំហឹងអូសជាង១០ម៉ែត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ប្រភព​ដដែល​បានបន្តទៀតថា គេ​ឃើញ​ជនរងគ្រោះ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះឯកជន បានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ប៉ុន្តែ​អកុសល ជនរងគ្រោះខាងលើ ពេលជូនទៅសង្គ្រោះ មិន​ទាន់ដល់ពេទ្យផង ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ នៅពាក់កណ្ដាលផ្លូវតែម្ដង។​បន្ទាប់​មក​សាក​សព​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅដាក់វត្ត ទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ។

ក្រោយកើតហេតុ កម្លាំង​នគរ​បាល​មូលដ្ឋាន បានរាយការណ៍កម្លាំងជំនាញចរាចរណ៍ខណ្ឌ​ពោធិ៍​សែនជ័យដើម្បីវែងវាស់នឹងធ្វើលិខិត​ប្រ​គល់ឲ្យក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *