ភ្នំពេញ៖ យុវជនម្នាក់ធ្វើសកម្មភាពរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំកាលពីថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង១៣ និង០០នាទីនៅចំណុចខារ៉ាអូខេ (យីហោ Brother) ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅត្រូវឪពុកម្ដាយកុមាររងគ្រោះឃាត់ខ្លួនប្រគល់អោយនគរបាលខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ស គ ស ភេទស្រី ថ្ងៃខែឆ្នាំកំណើត ១៦-០៦-២០០២ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៥១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ចំណែកឯយុវជនសង្ស័យឃាត់ខ្លួនឈ្មោះ ភ័ក្រ្ត ឆវ័ន្ត ភេទប្រុស ឆ្នាំកំណើត ១៧-១១-១៩៩៩ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅ(បុរីប៉េងហួត) ផ្ទះលេខ២៥អឺ០ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាកាលពីប៉ុន្មានថ្ងៃមុនក្នុងខែកក្កដាឆ្នាំ២០១៦ម៉ោង១៣និង០០នាទីរសៀលជនសង្ស័យបានទាក់ ទងស្រឡាញ់គ្នាជាមួយខ្លួន(ជនរងគ្រោះ) រួចក៏នាំគ្នាទៅច្រៀងខារ៉ាអូខេមួយកន្លែងដែលមានឈ្មោះ យីហោ Brother (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យនឹងខ្លួនបានព្រមព្រៀងរួមភេទជាមួយគ្នាក្នុងបន្ទប់ខារ៉ាអូខេខាងលើបាន១ម្តងទៀត។ បន្ទាប់មកជនសង្ស័យនិងខ្លួនបានរួមភេទជាមួយគ្នានៅក្នុងបន្ទប់ខារ៉ាអូខេខាងលើក្នុង១ សប្តាហ៍ចំនួន២ដង។ លុះដល់ថ្ងៃទី១៦-១១-២០១៦ ម៉ោង០០និង១០នាទីយប់កណ្តាលអាធ្រាត ជនសង្ស័យ និងជនរងគ្រោះបានឌុបដើរលេង រួចនាំគ្នាមករួមភេទនៅផ្ទះជនសង្ស័យខាងលើរួចហើយទើបធ្វើឲ្យនាងយករឿងហេតុ មកប្រាប់ម្តាយរបស់នាង។ លុះដល់ថ្ងៃទី ០៥-១២-២០១៦ ម៉ោង១៣ និង០០នាទីរសៀលជនសង្ស័យកំពុងនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅក៏ត្រូវម្តាយឪពុករបស់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌច្បារអំពៅតែម្ដងទៅ។
បច្ចុប្បន្ន: ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមនីតិវិធី៕សិរសា