បើកម៉ូតូសណ្ដោងរុឺម៉កឆ្លងផ្លូវលឿនពេក ជ្រុលទៅបុករថយន្តបែនដឹកដីធន់ធំ

 

 

ភ្នំពេញ៖ យុវជន២នាក់ រួមដំណើជាមួយគ្នា បានបើកម៉ូតូសណ្ដោងរុឺម៉កឆ្លងផ្លូវយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តបែនដឹកដីធន់ធំកំពុងធ្វើដំណើស្របទិស បណ្ដាលឲ្យរថយន្តបែកចង្កៀងពីមុខ សំណាងល្អណាស់ ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧(ផ្លូវចំការដូង) កែងនិងច្រកចូលមជ្ឈមណ្ឌលប្រល័យពូជសាសជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អ្នក​បើក​បរ​ម៉ូតូសណ្ដោងរុឺម៉ក មានឈ្មោះ ស្រេង ពន្លឺ អាយុ១៩ឆ្នាំ មុខរបរបើកម៉ូតូសណ្ដោងរុឺម៉កដឹកទឹកសុទ្ធ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលនៅក្បែកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តISUZU ប្រភេទដឹកដីធន់ធំ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0214 បានបើកដឹកដីតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចផ្លូវបំបែកជាបី ដែលជាកន្លែងកើតហេតុ ក៏បានបន្ថយល្បឿនដែរ តែក្នុងពេលនោះ ស្រាប់តែមានយុវជន២នាក់ បើកម៉ូតូសណ្ដោងរុឺម៉កតាមបណ្ដោយផ្លូវ២១៧ ទិសដៅបញ្ច្រាស់គ្នា ហើយបត់ឆ្លងផ្លូវយ៉ាងលឿន បំរុងឆ្លងឲ្យផុតមុនរថយន្តដឹកដី តែវាមិនផុត ក៏ជ្រុលទៅបុករថយន្តដឹកដីចំពីមុខ បណ្ដាលឲ្យបែកចង្កៀងផ្នែកខាងឆ្វេង រឺឯម៉ូតូសណ្ដោងរុឺម៉ក ក៏បានដាច់ចេញពីគ្នាផងដែរ តែសំណាងល្អណាស់ដែលរថយន្តដឹកដីមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលជំនាញចរាចរណ៍ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីត្រួតពិនិត្យសន្ថានភាពភាគីទាំងពីរ ។ ចុងក្រោយភាគីទាំងសងខាង បានសម្របសម្រួលគ្នាដោយសន្តិវិធី ដោយភាគីខាងម៉ូតូសណ្ដោងរុឺម៉កព្រមចេញថ្លៃខូចខាតទៅលើភាគីខាងរថយន្តដឹកដីចំនួន100$ ដោយសារកំហុសបើកម៉ូតូសណ្ដោងឆ្លងទៅបុករថយន្ត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *