អគ្គីភ័យ​កំពុង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ខណ្ឌ​ដូន​ពេញ​បណ្ដាល​អោយ​ក្មេង​ប្រុស​២នាក់​រង​របួស​ធ្ងន់​

 

 

 

ភ្នំពេញ​៖ កាលពីវេលាម៉ោង ១៤,២០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ ឈ្មោះ ផាន់ សារ៉េត នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្នុងហេតុការណ៍អគ្គីភ័យនេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែបានបណ្តាលឲ្យក្មេងចំនួន ០២នាក់ រងរបួសធ្ងន់ ដោយរលាកភ្លើងផងដែរ ក្នុងនោះក្រុមការងារបានហៅរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ។ កម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអន្តរាគមន៍វាយទម្លុះជញ្ជាំងផ្ទះអ្នកជិតខាង ដើម្បីរំដោះក្មេងចំនួន ០២នាក់ ដែលជាប់នៅក្នុងផ្ទះកើតហេតុ បានដោយជោគជ័យ និងអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗ ហើយអគ្គីភ័យបានរលត់នៅជាស្ថាពរ នៅវេលាម៉ោង ១៤,៤៥នាទី នាថ្ងៃដដែរ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *