ភ្នំពេញ: យ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់បានស្លាប់ក្នុងថ្លក់ឈាមយ៉ាងអានោចអាធម៍និង៥នាក់ទៀតបានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់៤នាក់និនរបួសស្រាល៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។
តាមប្រភពពត៍មានពីកន្លែងកើតហេតុនាននិយាយថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ ម្នាក់នឹងរួមដំណើរ៣នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកស្មាសរេវ៉ូវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BW2933ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចយ៉ាងល្បឿនលឿនហើយជិះកណ្តាលថ្នល់។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CN5054សេរី ២០១៤បើកបរដោយបុរសម្នាក់នឹងអ្នករួមដំណើរ២នាក់ទៀត ធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នាបានបុកចំពីមុខពេញទំហឹងបណ្តាលអោយជនរងគ្រោះទាំងអស់ដួលពេញផ្លូវ ហើយស្លាប់២នាក់នៅកន្លែងកើតហេតុភ្លាមៗក្នុងថ្នុកឈាមខាងម៉ូតូម៉ាកហុងដា នឹង២នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅបន្ទីពេទ្យនឹង៣នាក់ទៀតរងរបួសធ្ងន់២នាក់និងស្រាលម្នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមុន្ទីរពេទ្យភ្លាមៗ។ចំណែកជនរងគ្រោះរងរបួសធ្ងន់២នាក់ ម្នាក់ដល់ពេទ្យកាល់ម៉ែតបានស្លាប់នឹងម្នាក់ទៀតបានពាក់កណ្តាលផ្លូវបានស្លាប់ផងដែរ។បច្ចុប្បន្ននេះសាកសព ជនរងគ្រោះទាំង៤នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តតាំងកសាងរងចាំសាច់ញ្ញាតិនឹងគ្រួសារយកធ្វើបុណតាមប្រពៃណី។ដោយឡែកម៉ូតូទាំង២គ្រឿងខាងលើត្រូវបានជំនាញចរាចរណ៍ក្រុងធ្វើការវាស់វែងនឹងយកទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយ៕នូវពេលក្រោយ៕សារ៉េត