ត្រឹមតែរយះពេលប្រហែលជាងមួយម៉ោងអគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋរហូតដល់១៥ខ្នង ក្នុងខណ្ឌសែនសុខ

 

 

 

ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋជាង១៥ខ្នងបានឆេះខ្ទេចគ្មានសល់ដោយសារ គ្រោះអគ្គិភ័យនោះគឺស្ថិត នៅតាមផ្លូវលេខ២៧១ក្នុងភូមិត្រពាំងឈូក ក្មុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ហេតុការណ៍នេះបានកើតឡើងល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ដោយបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួនខ្នង១៥ខ្នង ដែលជាប្រភេទសំណង់តូចៗ។ នេះជាការបញ្ជាក់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ។
សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យដ៏គ្រោះថ្នាក់នេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានប្រើប្រាស់រថយន្តពន្លត់អស់ជាង២០គ្រឿង ដើម្បីបាញ់ពន្លត់តែ តែមូលហេតុនោះនៅមិនទាន់ដឹងនៅឡើយទេ។
តាមការបកស្រាយពីប្រជាពលរដ្ឋដែរស់នៅទីនោះបានបញ្ជាក់ដែរថា អគ្គិភ័យនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋ ណាម្នាក់នោះទេ គ្រាន់តែបំផ្លាញផ្ទះសំបែង និងទ្រព្យសម្បត្តិដែលមានតម្លៃ តែមិនទាន់ដឹងពីទំហំ នៃការខូចខាតនោះទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ចកំពុងធ្វើរបាយការណ៍បន្តទៀត។
សូម​បញ្ជាក់​ថា​​ ករណី​អគ្នេអគ្គីភ័យ​គឺមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយនោះទេ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *