ជន​សង្ស័យ​២នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​មិន​បាន​សំរេច​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​

 

 

ភ្នំពេញ៖​យុវជន២នាក់ធ្វើសកម្មភាពឆក់កាបូបមិនបានសំរេចត្រូវ​កម្លាំង​នគរ​បាល​បង្រ្កាបទាន់ពេល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី១៥ខែមករាឆ្នាំ២០១៨នៅចំណុចសាលាបឋមសិក្សាទួលគោក​ស្ថិត​តាមបណ្តោយផ្លូវ២៨៩សង្កាត់បឹងកក់១ខណ្ឌ​ទទួលគោករាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថា​ នៅ​មុន​ពេល​កើត​ហេតុ​កម្លាំង​នគរបាល​មូល​ដ្ឋាន​កំពុង​តែ​ជិះ​ម៉ូតូ​ដើរ​ល្បាត​ដើម្បី​ការ​ពារ​ទប់​ស្កាត់​បទ​ល្មើស​កុំ​អោយ​មាន​កើត​ឡើង​ស្រាប់តែប្រទះឃើញជន​សង្ស័យជិះម៉ូតូម៉ាកSuzuki nexពណ៌​ស​លាយខៀវពាក់​ស្លាក​លេខភ្នំពេញ1GP-0498ធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់ជិះម៉ូតូម៉ាកZoomer xមិនស្កាល់ស៊េរីមិនបានសំរេច​ ខណៈ​នោះ​កម្លាំង​នគរ​បាល​ដេញតាមពីក្រោយរហូតមកដល់ចំណុច​តាម​បណ្តោយផ្លូវ២៦១កែង១៣២ក្រុម២៥ភូមិ៤សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក​ជន​សង្ស័យ​ទាំង២​ដួល​ម៉ូតូទៅមុខ​លេងរួច​ទើប​ឃាត់ខ្លួនបានតែម្តង។​ចំណែក​ឯ​ជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹងទេ​ដោយ​ជិះ​ម៉ូតូ​ទៅ​បាត់​។
តាមចំលើយសារភាពជនល្មើសទាំងពីរ​នាក់​បាន​និយាយ​ថា​ ខ្លួន​ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះមែន។

ជន​សង្ស័យ​ទី​១ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ យិន​ សម្រស់ហៅស្រស់​ អាយុ១៦ឆ្នាំ​ មុរបរសិស្សរៀននៅវិទ្យាល័យឥន្រ្តាក់ទេវី​ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ​និង​ជន​សង្ស័យ​ទី​២ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ កុល វុទ្ធីធន​ ហៅ​ អាធន​ ​អាយុ​ ១៦​ឆ្នាំ​ មុខរបរជាសិស្សវិទ្យាល័យឥន្រ្តាក់ទេវីដូចគ្នា​ស្នាក់នៅផ្ទះជួលគ្មានលេខ​សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាធានីភ្នំពេញ។

បច្ចុប្បន្នជន​សង្ស័យ​ទាំងពីរកំពុងឃុំខ្លួននៅអធិការដ្ឋាន​ខណ្ឌ​ទួលគោកដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *