ជនជាតិចិនម្នាក់ ជិះម៉ូតូធ្លាកជង្ហុកដួល បោកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ជិះម៉ូតូដួលម្នាក់ឯង បោកក្បាលស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងការងារ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេមានវ័យប្រមាណជា៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿង សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-8972 ជិះពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ជង្ហុកដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *