សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹក​ទន្លេ​បង្ក​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​និង​សមត្ថកិច្ច​

 

 

ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹក​ទន្លេ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​និង​សមត្ថកិច្ច​ចោម​រោម​មើល​កោះ​គរ​។ហេតុ​ការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពីវេលា​ម៉ោង​១៥នឹង​៥០នាទី​រសៀល​ថ្ងៃ​ច័ន្ទ​១៤រោច​ខែ​បុស្សឆ្នាំ​រកា​ ព​ស​ ២៥៦១ត្រូវ​នឹង​ត្រូវ​ថ្ងៃទី១៥​ខែ​មករា​ឆ្នាំ​២០១៨ វេលាម៉ោង១៥ម៉៥០នាទី ​នៅចំណុចច្រាំងទន្លេបាសាក់ ក្រោយឃ្លាំងស្បៀង​គ្រៀម​ក្រសួងការពារជាតិ ផ្លូវជាតិលេខ២ ភូមិទួលរកា២សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាកសព​ជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ឃួន សុភា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ លក់ប្រហិត​ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិ ត្រពាំងគ្រួស ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្ត ស្វាយរៀង។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅមុនពេល​ឈាន​ដល់​ការ​ស្រង់​សាកសព​យក​មក​ធ្វើ​កោសល្យវិច្ច័យ​ មាន​ប្រជាពល​រដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​ម្នាក់​បាន​រត់​មក​ប្រាប់​កម្លាំង​នគរបាល​មូល​ដ្ឋាន​ថា​ មាន​ករណី​ប្រទះឃើញសាកសព​មនុស្ស​ប្រុសម្នាក់ ពាក់អាវខ្មៅ ដៃខ្លី ស្លៀកខោខូវប៊យជើងវែង ពណ៌​ទឹក​ប៊ិច(មានសភាពហើមប្រេះ​ស្បែក)។​ពេល​នោះ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បាន​រាយ​ការណ៍​ទៅ​ថ្នាក់​លើ​ដើម្បី​សុំ​គោល​ការ​។បន្ទាប់​មក​កម្លាំង​បានស្រង់យកមក​ដម្កល់នៅឈាបណ្ឋានវត្ត​ចាក់អង្រែក្រោម​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​កម្លាំងការិយាល័យ​បច្ចេក​ទេស​វិទ្យាសាស្រ្តរាជធានីភ្នំពេញ និង គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះ​មក​ត្រួតពិនិត្យសាក​សព​។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ឃើញមានស្នាមមុតនៅប្រអប់ទ្រូងខាងឆ្វេងមួយចំនួន , នៅហោ​ប៉ៅ​ខោ​ខាងក្រោយមានកា​បូបដៃ​​០១ខាងក្នុងមាន៖អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹករបស់ឈ្មោះ ឃួន សុភា , កាត​គ្រីម៉ូតូ ០១សន្លឹក​ម្ចាស់​​កម្មសិទ្ធិឈ្មោះ ឃួន សុភា , ឯកសារមួយចំនួន (មានសរសេរលេខទូរស័ព្ទ) រួច​បញ្ជាក់ថាសាកសព ពិតជា​ស្លាប់​​ដោយសារលង់ទឹក ដោយធ្វើអត្តឃាត។លុះ​មកដល់វេលាម៉ោង២១៖០០នាទី​យប់​ថ្ងៃដដែល មានក្រុមគ្រួសារ​បាន​​មក​ពិនិត្យ​​សាកសពរួចអះអាងថាពិត​ជា​បង​ប្អូន​មែន​ទើប​​​ប្រគល់​ឲ្យក្រុមគ្រួសារ​យក​ទៅ​បូជានៅវត្តចាក់អង្រែ​ក្រោមនេះ​តែម្តង៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *