បើករថយន្តរវល់តែងាកជជែកគ្នាជាមួយព្រូជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលស្រែ

 

 

 

ភ្នំពេញ៖ យុវជនម្នាក់បានបើករថយន្តដឹកធុងខ្យល់អុកស៊ីហ្ស៊ែន១គ្រឿងធ្លាក់ផ្លូវរួចក្រឡាប់ចូលស្រែបោកផ្ទប់ជាមួយបង្គោលភ្លើង១ដើម ប៉ុន្តែមិនបានបណ្ដាលឲ្យបាក់បង្គោលភ្លើងឬរងរបួសនិងខូចខាតរថយន្តធ្ងន់ធ្ងរនោះឡើយ។មូលហេតុដែលនាំឲ្យរថយន្តធ្លាកផ្លូវនិងក្រឡាប់នេះ ដោយសារតែយុវជនដែលជាអ្នកបើកបរខាងលើ រវល់តែងាកទៅជជែកគ្នាជាមួយព្រូអត់បានមើលទៅមុខ។ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅតាមផ្លូវលំចូលភូមិរំដួលខាងត្បូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្តដែលក្រឡាប់នោះម៉ាកគាពណ៏ខៀវ ពាក់ស្លាកលេខភ្នំពេញ2AN-3075 បើកបរដោយយុវជនមិនស្គាល់ឈ្មោះម្នាក់រួមដំណើរដោយយិវជនដែលជាព្រូម្នាក់ទៀតផងដែរ។នៅមុនពេលកើតហេតុរថយន្តនេះបាន ដឹកធុងខ្យល់អុកស៊ីហ្ស៊ែនជាង២០បំពង់ ចេញពីទីតាំងមួយស្ថិតនៅក្នុងភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ យកទៅដាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ដោយបានបើបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុយុវជនដែលជាអ្នកបើកបរបានងាកទៅជជែកជាមួយយុវជនដែលជាព្រូគ្នាភ្លេចខ្លួន ក៏បានរេចង្កូតជ្រុលធ្លាក់ចូលវាលស្រែនិងក្រឡាប់ទាំងបះជើងតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ពេលនោះរថយន្តក្រឡាប់សង្កត់បង្គោលភ្លើងដែរ ប៉ុន្តែមិនបណ្ដាលឲ្យបាក់ទេ ហើយក៏មិនបានបណ្ដាលឲ្យអ្នកបើកបរនិងព្រូរងរបួសឡើយ។ក្រោយពេលកើតហេតុអ្នកបើកបរបានហៅរថយន្តស្ទូចចេញពីក្នុងស្រែរួចលើកធុងខ្យល់នោះដឹកបន្តទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្តទៀត៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *