ចេញពីធ្វើរកាទំនេរពេក ដេញវាយគ្នាមានអី កម្លាំង​នគរ​បាល​ឃាត់ខ្លួនបាន៦នាក់

 

 

 

ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន៦នាក់ក្រោយពីកើតទំនាស់ពាក្យសម្តីចង់ឈ្នះរៀងខ្លួនទើបទាក់មាត់ រួចជិះម៉ូតូដេញវាយ គ្នាប្រសាចតាមផ្លូវសារធារណៈ ផ្អើលអស់ប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវភ័យរត់គេច​ត្រូវ​កម្លាំង​នគរ​បាល​ចេញអន្តរាគមន៍ចាប់ឃាត់​ទាំង​សងខាងបាន៦នាក់។ហេតុការណ៍នេះបង្កភ្ញាក់ផ្អើកាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភ្លើងស្តុបផ្លូវហាណូយ កែងផ្លូវសម្តេចជា សុីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលបានឲ្យដឹងថា ភាគីទី១មានគ្នា៤នាក់៖​ ទី១ ឈ្មោះ លីង ញិ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។ ទី២ ឈ្មោះ ហេង លីណា ភេទប្រុស អាយុ២៥ឆ្នាំ ។មានទីលំនីជាមួយគ្នា ។ ទី៣ ឈ្មោះ សឿន សុខអែម ភេទប្រុស អាយុ១៨ឆ្នាំ ។ ទី៤ មិនស្គាល់ឈ្មោះ បានរត់គេខចខ្លួនបាត់។ចំណែកភាគីទី២មានគ្នា០៣នាក់៖​ ទី១ ឈ្មោះ គឹម តឿ ភេទប្រុស អាយុ២១ឆ្នាំ។ ទី២ ឈ្មោះ រស់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៣ ឈ្មោះ ឆេង ហៀង ភេទប្រុស អាយុ១៨ឆ្នាំ។ ជនឃាត់ខ្លួនបានទាំង៦នាក់ មាន០២នាក់ ក្រោយតេស្តទឹកនោម មានសារធាតុញៀន ហើយពួកគេទាំងអស់ ប្រកបមុខរបរ ជាកម្មករ បាញ់ថ្នាំ នៅក្រុមហ៊ុនលាយបេតុង ថៃហ្គ័រ ស្នាក់នៅ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវជាមួយគ្នា ។

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋ​ដំណើរតាមផ្លូវបានឲ្យដឹងថា ពួកគាត់ភ័យស្លន់ស្លោ រត់គេចប្រាសអាយុ ដោយខ្លាច ក្រុមក្មេងទំនើងខាងលើ បើកឆាកប្រយុទ្ធ ប្រកួតយកពានពីសមត្ថកិច្ច ស្មាន តែគេថតកុន ឆ្ការដៃ ជើង ជិះម៉ូតូដេញវាយគ្នាតាមផ្លូវ សំណាងល្អបានកម្លាំងអធិការដ្ឋាន ចេញមកបង្ក្រាបចាប់ឃាត់បានភ្លាមៗ កុំអីម្ខាងៗមានអ្នក បែកក្បាលហូរឈាមស្រោចខ្លួនជាក់​ជា​មិនខាន ។

តាមចម្លើយសារភាពក្រុមទំនើង បានឲ្យដឹងថា ក្រោយពីកើតទំនាស់សម្តី ក្នុងកន្លែងការងារ មិនហ៊ានឈ្លោះ ហើយពេលជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ តាមផ្លូវមកដល់ចំណុចភ្លើងស្តុបខាង លើ ទើបឈប់ដេញវាយគ្នាតែម្តង ត្រូវ​កម្លាំង​នគរ​បាល​ដេញតាមចាប់ឃាត់ខ្លួនបាន៦នាក់ រត់គេចខ្លួនរួចម្នាក់ ។

បច្ចុប្បន្ននេះ​ក្រុមក្មេងទំនើងទាំង៦នាក់ ក្រោយពីបង្កបញ្ហា អសន្តិសុខ តាមផ្លូវសាធារណៈ ត្រូវ​កម្លាំង​នគរ​ឃាត់ខ្លួននាំទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *