ចំណាយប្រាក់៥ពាន់រៀល លោកតាអាយុ៧៤ឆ្នាំប្លន់ព្រហ្មចារីក្មេងស្រីសតិមិនគ្រប់បានសម្រេច

ខេត្តកណ្តាល: នារីសតិមិនគ្រប់ម្នាក់បានក្លាយជាចំណីតណ្ហារបស់តាចាស់ល្មោភកាម ដែលបាក់ធ្មេញស្ទើរអស់ទៅហើយនោះបានចាប់រំលោភ រហូតបានសម្រេច បន្ទាប់ពីឃើញនាង កំពុងអង្គុយបោកខោ អាវ នៅក្នុងបន្ទប់ទឹក តែម្នាក់ឯងរួចលោកតាបានចូលទៅលួងលោមជាថ្នូរឲ្យប្រាក់៥ពាន់រៀល ដើម្បីស្រាយតណ្ហា។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី​រសៀល នៅចំណុចកើតហេតុ ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានអាយុ២៤ឆ្នាំ (សតិមិនប្រកតី)។ ចំណែកជនសង្ស័យ ឈ្មោះតាំង ហាំងលី ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយជនរងគ្រោះខាងលើ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងអង្គុយបោកខោអាវនៅក្នុងបន្ទប់ទឹកក្រោមផ្ទះ ស្របពេលនោះ ជនសង្ស័យ បានជិះកង់ចេញពីផ្ទះ របស់ខ្លួនមកចូលផ្ទះ ជនរងគ្រោះហើយ បានឃើញជនរងគ្រោះកំពុងអង្គុយបោកខោអាវ នៅក្នុងបន្ទប់ទឹកក្នុងបន្ទប់ក្រោមផ្ទះតែម្នាក់ឯងដោយគ្មានអ្នកណានៅជាមួយ។ពេលនោះ ជនសង្ស័យ បាននិយាយលួងលោមជនរងគ្រោះដោយបានឲ្យប្រាក់៥ពាន់រៀល ទៅនាង រួចបានទាញដៃ មកដេកលើពួកក្រោមផ្ទះ ហើយបានចាប់រំលោភសេពសន្ថវ:រហូតបានសម្រេច។ ក្រោយពេលរំលោភបានសម្រេចរួចហើយ ជនសង្ស័យ បានជិះកង់ទៅផ្ទះខ្លួនបាត់។ លុះមកដល់ម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃដដែល ជនរងគ្រោះបាននិយាយរឿងរ៉ាវខាងលើប្រាប់ ឪពុកខ្លួន ទើបនៅវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃដដែល ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលគគីរ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរចុះ ទៅឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីសួរនាំ រួចបញ្ជួនមកអធិការដ្ឋានគនរបាលស្រុកកៀនស្វាយតែម្តង។

នៅចំពោះមុខសមត្ថកិច្ច លោកតាល្មោភកាមបានសារភាពថា ខ្លួនពិតជាបានប្រឹត្តបទល្មើស នេះប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​កណ្តាល​ចាត់ការតាមច្បាប់ ៕ សំបូរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *