គួរអោយអាណិតលោកតាម្នាក់ត្រូវរថយន្តបុកបណ្តាលអោយរងរបួស

 

 

 

ភ្នំពេញ លោកតាវ័យជាង៨០ឆ្នាំម្នាក់ដោយសារមិនចង់អោយពិបាកដល់កូនចៅបានឆ្លៀតចេញពីផ្ទះមករត់ម៉ូឌុប​ ខណៈ​ដែលតែជិះស្វែងរកម៉ូយត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបុកគាត់បណ្តាលអោយម៉ូតូរបស់គាត់ដួលសង្កត់គាត់ពីលើរងរបួសស្រាលហើយរថយន្តបង្កមិនបានចុះមកជួយលើកគាត់នោះទេបែជាព្យាយាមបើករត់គេចមិនមានការទទួលខុសត្រូវសោះ។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និ៣០នាទីព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ហៅផ្លូវព្រះមុន្នីរ៉េតភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ។

តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញលោកតារងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1A6586ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ក្នុង​ពីកើតទៅលិច។លុះ​មក​ដល់ចំនុចកើតហេតុក៏រថយន្តមួយគ្រឿងមិនស្គាលម៉ាកធ្វើដំណើរស្របទិសគ្នាបានបើកកៀរគាត់ពីក្រោយបណ្តាលអោយដួលម៉ូតូសង្កត់លើ​ ពេល​នោះ​រថយន្តបង្របានបើករត់គេចខ្លួនដោយសុវត្ថភាព។

ក្រោយពេលកើតហេតុពុំឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅកន្លែងកើតហេតុនោះទេ​ ប៉ុន្តែ​ដោយមានការអាណិតអាសូរពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះបានទំនាក់ទំនងទូរសព្ទ័ទៅក្រុមគ្រួសាររបស់គាត់មកដឹកគាត់យកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនផង​ដែរ​៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *