កម្លាំង​នគរ​បាល​ខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យស្រី២​នាក់​រួមនិងថ្នាំញៀន១១កញ្ចប់តូច

ភ្នំពេញ៖ជនសង្ស័យ​ស្រី​២នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​នៃ​អធិការដ្ឋានខណ្ឌ​ដង្កោ​ បន្ទាប់​ពី​ឆែក​ឆេរ​ក្នុងបន្ទប់ជួលរក​ឃើញ​នូវ​ថ្នាំញៀនប្រភេទ​ក្រាមពណ៌ស​ថ្លា​ចំនួន​១១កញ្ចប់តូច​។​ហេតុ​ការណ៍​ឃាត់ខ្លួ​ន​នេះ​បានធ្វើ​ឡើង​នៅវេលាម៉ោង​៤និង៣០ទាបភ្លឺ ថ្ងៃទី​១៧ខែ​មករាឆ្នាំ​២០១៨ ចំនុចផ្លូវ​លំ​ ភូមិដំណាក់សង្កែរ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ​។

ជនសង្ស័យដែលកម្លាំង​នគរ​បាល​ឃាត់ខ្លួនបានទី១ ឈ្មោះ​ មុំ​ សុខចន្ថា អាយុ២៨​ឆ្នាំ​មុខរបរមិនពិតនឹង​ទី​២ សៅ បុប្ផា អាយុ ១៨ឆ្នាំ​មុខរបរមិនពិតស្នាក់នៅ​បន្ទប់​ជួល​ភូមិ​កើត​ហេតុ​ជាមួយគ្នា។

តាម​ប្រភព​ព័ត៌មានពី​លោក​ ជា​ង​ ហុកសែ​ អធិការ​រង​ បានអោយដឹងថា​ នៅ​មុន​​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់​នេះ​ រូប​លោក​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ភូមិ​ខាង​លើ​ថា​ មានជនសង្ស័យស្រី២នាក់ជួញដូរថ្នាំញៀនយ៉ាងសកម្ម​នៅក្នុងភូមិ។បន្ទាប់​មក​លឺ​ដំណឹង​ដូច្នោះ​រូប​លោក​បានដឹក​នាំ​កម្លាំង​ នៃ​អធិការដ្ឋានខណ្ឌ​ដង្កោ​ ចុះ​ទៅឆែកឆេរនៅក្នុងបន្ទប់ជួលជនសង្ស័យ​ខាង​លើ​​ស្រាប់​តែរក​ឃើញ​នូវ​ថ្នាំ​ ប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​១១កញ្ចប់តូច​ សង្ស័យ​ជា​សាធាតុ​ញៀន​ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួនទៀត​ ក៏នាំ​ខ្លួន​យក​ទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិ៍​នគបាល​ ព្រែកកំពឹស រួចបានយកមកទៅ​សាកសួរ​បន្ត​ទៀត​នៅអធិការខណ្ឌដង្កោ។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​នៅ​ចំពោះ​មុខ​កម្លាំង​នគរ​បាល​បាន​សារភាពថា​ ពួក​គេពិត​ជាបានធ្វើសកម្មភាព​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ទាំង​នេះ​ពិត​ប្រាកដមែន​ ។

ក្រោយ​ពេលកើត​ហេតុ​ បន្ទាប់​ពី​សាកសួររួច​ ជនសង្សយ័​ព្រមទាំង​ វត្ថុតាំង​ ត្រូវ​កម្លាំង​នគរ​បាល​កសាង​សំនុំរឿង​បញ្ជួននិង ឃុំ​ខ្លួន​នៅ​អធិការដ្ធានខណ្ឌ​ដង្កោ​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *