បន្លំខ្លួនធ្វើកូនកំលោះ ចូលទៅក្រេបទឹកឃ្មុំ៣ដង ព្រឹកឡើងជាប់ខ្នោះ

ខេត្តព្រៃវែងៈ ជារឿងគួរឲ្យហួសចិត្ត ដែលយុវជនចិត្តស្លុយម្នាក់ បានបន្លំខ្លួន​​លបលួច​ចូលទៅ​ផ្សំដំណេកជាមួយកូនក្រមុំគេ​ក្នុងថ្ងៃរៀបការផ្សំដំណេក រហូតបានសម្រេចសមដូចបំណងដល់ទៅ៣ដង គ្រាដែលកូនកំលោះជាប់ដៃផឹកស៊ីជាមួយស្រវឹងលែងដឹងខ្លួន ហើយព្រឹកឡើងបែកការណ៍ ទើបក្រុមគ្រួសារនារីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នៅចំណុចភូមិឆ្ពឺស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ឈឹន ចាន់សេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឆ្ពឹស ឃុំថ្មពូនស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ចំណែក​នារីរងគ្រោះឈ្មោះ ប.ស.ជ.ន អាយុ១៨ ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា​។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់​កើតហេតុ មានកម្មវិធីមង្គលការ រវាងនារី​រងគ្រោះ និងប្ដីរបស់ខ្លួន លុះកម្មវិធីចប់ភ្ញៀវជិតឆ្ងាយបានវិលទៅផ្ទះវិញជាបណ្ដើរៗ ហើយនារី​រងគ្រោះបានចូលដេកក្នុងបន្ទប់របស់ខ្លួន ដោយមិនបានបើកភ្លើងបំភ្លឺទេ ខណៈស្វាម៉ីថ្មីថ្មោងកំពុងតែអង្គុយលេងហូបចុកជាមួយក្រុមគ្រួសារនៅមុខផ្ទះ។ ពេលនោះ ស្រាប់តែ​ជនសង្ស័យឃើញឱកាសល្អ ក៏បន្លំខ្លួនចូលទៅដេកជាមួយនារីរងគ្រោះ ក្នុងបន្ទប់របស់នាងហើយចាប់ផ្តើមបើកប្រតិបត្តការ ពេលនោះនាង​ខំរើបម្រាស់ដែរ ប៉ុន្តែស្មានថា ប្ដីចេះតែទ្រាំៗទាំង៣លើងតែម្តងទៅ។

ប្រភពបន្តថា លុះរំលោភបានសម្រេច៣ដង ដល់រៀបភ្លឺ ទើបដឹងថា មិនមែនជាប្ដី នារីរងគ្រោះ ក៏ស្រែកឆោរឡោឲ្យបងប្អូនជួយចាប់ជនបានសង្ស័យ​សមត្ថកិច្ច សួរនាំ និងបំពេញនីតិវិធី ដើម្បីចាត់ការតាមច្បាប់តែម្តង ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *