ចេញពីទ្រូហ្វេស​ក្លឹបសង្ស័យ​ស្រវឹង​ខេ​ជាន់រថយន្ត​លឿនដូចហោះជ្រុលទៅបុករថយន្តកាមម៉ារីពេញទំហឹង

img_8538img_8537img_8536img_8534img_8533

 

ភ្នំពេញ៖យុវជនម្នាក់សង្ស័យស្រវឹងខេ(គ្រឿងញៀន)ចេញពីក្លឹបជាន់រថយន្តលឿនពេកក៏ជ្រុលទៅបុកជាមួយនិងរថយន្តមួយគ្រឿងទៀតដែលកំពុងចតចោលពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវលេខ 90 កែង ផ្លូវ ព្រះសុីវត្ថិក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមសម្តីសន្តិសុខដែលយាមនៅក្បែរនេះបានឲ្យដឹង រថយន្តម៉ាកឌូច ពណ៍ខ្មៅ គ្មានស្លាកលេខធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយយុវជនម្នាក់ដែលទើបនិងចេញពីក្លឹបទ្រូហ្វេសផងនោះ បានជាន់រថយន្តលឿនពេកក៏ជ្រុលទៅបុកជាមួយរថយន្តកាមម៉ារីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2X- 4632 មួយគ្រឿងទៀតដែលចតចោលនៅលើផ្លូវលេខ90ទើបនិងចូលក្លឹបនោះដែរ។ ប៉ុន្តែមិនបង្កជាគ្រោះថ្នាក់អី្វដល់មនុស្សនោះទេគ្រាន់តែខូចខាតផ្នែកខាងមុខនិងខាងក្រោយប៉ុណ្ណឹង។
តាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ឲ្យដឹងថា ក្លឹបខាងលើនេះ ពោរពេញទៅដោយអ្នកប្រើប្រាស់សារធាតុញៀនប្រភេទ ខេ ដែលធ្វើអោយវង្វក់ស្មារតីដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋដែលចូលរួមទៅរាំច្រៀងកម្សាន្តនៅទីនោះផងដែរ។ប៉ុន្ដែពុំឃើញអាជ្ញាធរពាក់ព័ន្ធណាហ៊ានចុះបង្ក្រាបម្តងណាឡើយសង្ស័យតែខ្លាចអំណាចបុណ្យស័ក្ដិរបស់អ្នកធំមួយចំនួនដែលឃុបឃិតរកសុីជាមួយនៅនោះផងដែរក៏មិនដឹង។
ក្រោយពេលកើតហេតុរថយន្តបង្កធ្វើការសំរួលគ្នាជាមួយនិងរថយន្តរងគ្រោះដោយសុំយកទៅជួសជុលដើម្បីបញ្ចប់រឿង៕សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *