ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

 

 

ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលហើយក្នុងនោះមានកុមារម្នាក់ផងដែរ។ករណី​គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹកទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលរួមដំណើរជាមួយកុមារម្នាក់​ទៀត​ធ្វើដំណើរដោយម៉ូតូមួយគ្រឿង​ម៉ាក​ ហុង​ ដា​ សេ​១២៥ពណ៌​ខ្មៅ​សេរី​ឆ្នាំ២០១៧ពាក់ស្លាកលេខភ្នំពេញ 1GN 8758ធ្វើរដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀត​ម៉ាក​ហុង​ដា​សេ​១១០​(សង់ប៊ិច)ឆ្នាំ២០១២ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ 9909 ជិះគ្នា២នាក់បានមកពីក្រោយយ៉ាងលឿន​ ខណៈ​មកដល់ក៏បានវាក់អើគ្នារួចក៏ទាក់ដៃចង្កូតបណ្តាលឲ្យដួលបោកខ្លួនទៅនិងផ្លូវរួចភាគីខាង​ម៉ូតូ​សេ​ ១១០ម្នាក់បានខ្ទៀតចូលរថយន្តបណ្តាលឲ្យកិនបាក់ជើងរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ ។​រីឯរថយន្តដែលកិនទៅបាត់ស្រមោល​ ដោយ​ឡែក​ភាគីម្ខាងទៀត​រងរបួសស្រាល​ធ្ងន់​ម្នាក់​ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍រដ្ឋបាលចោមចៅ២បានចុះទៅធ្វើរវាស់វែងយកសម្ភារអែបខាងដើម្បីរងចាំកម្លាំងជំនាញចរាចរណ៍ផ្លូវគោកយកសម្ភារយកទៅរក្សារទុក​នៅ​អធិការ​ខណ្ឌ​រង​ចាំ​ការ​ដោះស្រាយគ្នានៅពេលក្រោយ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *