រថយន្តឡិចស៊ីសបុកស្ត្រីម្នាក់ដើរឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

 

 

ភ្នំពេញៈ ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះធ្វើដំណើរឆ្លងផ្លូវហើយត្រូវបានរថយន្តឡិចស៊ីសបើកបុកពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅទុលមុខនិងផ្សារជម្ពូវន័ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពត័មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲដឹងថា នៅមុនពេលកើតហេតុស្តី្ររងគ្រោះខាងលើបានធ្វើរដំណើដោយថ្មើរជើងនិងរែកអង្រែកនំរបស់គាត់ដើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងលុះមកបានពាក់កណ្តាលផ្លូវក៏បាន រថយន្តម៉ាកឡិចស៊ីសមិនចាំស្លាកលេខបើកបុកបណ្តាលឲ្យដួលទៅនឹងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលនៅជុំវិញទីនោះបាននាំស្រ្តីរងគ្រោះទៅសង្រ្គោះនៅឯមន្ទីពេទ្យផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងម្ចាស់រថយន្តបង្កចេញថ្លៃព្យាបាលជំងឺចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនចង់រំខានដល់សមត្កកិច្ច៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *