ភ្លើងក្នុងរោងចក្រQMI ឆាបឆេះដល់ក្រណាត់សំណាងល្អពន្លត់ទាន់វិញ

 

 

 

ភ្នំពេញ៖ មានហេតុការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដោយសារទុស្សេកាប៊ីនភ្លើងមួយនៅក្នុងរោង ចក្រកាត់ដេរQMI នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលបាននិយាយថា នៅមុនពេលកើតហេតុពេលដែលកម្មករ កំពុងធ្វើការ ស្រាប់តែឮសម្លេងផ្ទុះដូចផាវចេញពីកាប៊ីនភ្លើងមួយនៅក្នុងរោងចក្រ ហើយក្រោយមកមិនយូរប៉ុន្មានទេ ក៏​ឃើញមានអណ្ដាតភ្លើងឆាបឆេះឡើង និងរាលដាល​ដល់កម្ទេចក្រណាត់នៅជិតនោះផងដែរ។ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយកម្មករកម្មករបាននាំគ្នារត់ចេញក្រៅរោងចក្រទាំងអស់គ្នា។។បន្ទាប់​មក​បុគ្គលិកនិងកម្មករនៅក្នុងរោងចក្របាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យនិងទឹកទៅបាញ់ពន្លត់រហូតរលត់ទៅវិញ។

សូម​បញ្ជាក់​ថា​ ករណី​នេះ​ប្រសិន​បើ​ពន្លត់មិនទាន់ពេលទេនោះរោងចក្រទាំងមូលរួមជាមួយទ្រព្យសម្បត្តិនៅក្នុងនោះទាំងអស់និងត្រូវភ្លើងឆាបឆេះអស់គ្មានសល់ឡើយ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *