ស្គាល់បានមួយថ្ងៃ ប្រុសថ្លៃប្រល័យព្រហ្មចារី​អូន​អស់​

 

 

 

ភ្នំពេញ ៖ យុវជនម្នាក់ដូចជាអារម្មណ៍ហ៊ានជ្រុល ទើបតែស្គាល់នារីក្រមុំវ័យក្មេងបានមួយថ្ងៃ ប្រុសចិត្តអប្រិយ ប្រល័យព្រហ្មចារីនាង បានសម្រេចហើយ លើកខោស្លៀករត់គេច ត្រូវបាននារីរងគ្រោះស្រែក ផ្អើលពលរដ្ឋ ប្រជាការពារភូមិចាប់ឃាត់ ប្រគល់ឲ្យ​កម្លាំង​នគរ​បាល​។កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅដីឡូត៍ទំនេរមួយកន្លែង តាមផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យុវជនល្មោភកាម ខាងលើមានឈ្មោះ លន់ លីស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិសំណង់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែក នារីរងគ្រោះ ឈ្មោះ ន ដ វ អាយុ១៨ឆ្នាំ មុខរបរ កម្មករ ផ្នែកបោកអ៊ុត ក្រុមហ៊ុនឯកជន ស្នាក់នៅក្នុងខណ្ឌសែនសុខ ។

តាម​សម្ដី​រៀប​រាប់​របស់​នារីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យ ជាអ្នករួមការងារ ពីមុនមក មួយរយៈក្រោយនេះជនសង្ស័យ បានឈប់ទៅធ្វើការនៅកន្លែងផ្សេង គ្រាន់តែស្គាល់គ្នា ក្នុងនាម ធ្លាប់ធ្វើការ ក្នុងក្រុមហ៊ុនជាមួយគ្នា ហើយក៏គ្មានចេតនាស្រឡាញ់គ្នានោះដែរ ។​ លុះមកដល់ រសៀលថ្ងៃទី១៦ ម្សិលមុិញ ជនសង្ស័យបានជួបនាង រួចសុំលេខទូរស័ព្ទ នឹកឃើញ រាប់អានគ្នា ស្មានតែជាធម្មតា រហូត​ដល់រសៀលថ្ងៃទី១៧ ខែមករានេះ ជនសង្ស័យ បានទូរស័ព្ទ ឲ្យនាង​មកជួប ប្រាប់ថាមានការ និយាយគ្នាបន្តិច ខំតែជឿ ខំមកជួប តាមការណាត់ ត្រង់ចំណុចដីឡូត៍ខាងលើ បែជាបុរសខាងលើចាប់ឱបថើប ច្របាច់ សព្វរាងកាយហើយ ចាប់ផ្តួល សើយរ៉ូប សម្រាតខោ សង្កត់រំលោភរហូតបានសម្រេច ។​បន្ទាប់​មក​លើកខោស្លៀកងើបរត់ ធ្វើឲ្យនាង ទទួលរងនូវក្តីឈឺចាប់ យំសម្រក់ទឹកភ្នែក មិនគួរណាចាញ់ល្បិចបោកបញ្ឆោតរបស់ប្រុសព្រាន ស្រែកឲ្យគេឯងជួយ ផ្អើលពលរដ្ឋក្បែរខាង ប្រជាការពារ ឃើញដេញចាប់ឃាត់ភ្លាមៗ រាយការណ៍ទៅ​កម្លាំង​នគរ​បាល​ចុះមកអន្តរាគមន៍ភ្លាមៗតែម្តង ។

តាមសម្តីជនសង្ស័យវិញ បានសារភាពថា ខ្លួនពិតជា ល្បួងហៅនាំនារីខាងលើ មកជួប ទ្រាំលែងបាន ទប់អារម្មណ៍ តណ្ហាលែងបានក៏ចាប់នាងរំលោភពិតប្រាកដមែន ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ ផ្នែកលើបណ្តឹងនារីរងគ្រោះ នាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *