ជិតដល់ថ្ងៃរៀបការកូនកម្លោះជាប់ខ្នោះដោយសារគ្រឿងញៀន១១កញ្ចប់

 

 

 

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនស្មាតហ្វូន​ម្នាក់ត្រូវបានកម្លាំងចំរុះរបស់គណៈបញ្ជាការ ឯកភាពខណ្ឌដង្កោ ឃាត់ខ្លួន ខណៈដែលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ រួមនិងថ្នាំ១១កញ្ចប់តូច។កាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣០នាទីយប់ ត្រង់ចំណុចមុខវត្តសំបួរមាសផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្សយ័ដែល​កម្លាំង​នគរ​បាល​ឃាត់ខ្លួនបានមានឈ្មោះឆាយ ប៊ុនថា អាយុ៣៤ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្មាតហ្វូនស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថា កាលពីយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២០១៨ កម្លាំងចំរុះរបស់គណៈបញ្ជាការ ឯកភាពខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះត្រង់ចំណុចខាងលើ។លុះដល់ម៉ោងកើតហេតុ ក៏មានជនសង្ស័យ ជិះ ម៉ូតូម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FT 0663 ពីជើងទៅត្បូងលើផ្លូវ២១៧ មកដល់ចំណុចកើតហេតុ សមត្ថកិច្ចមានការសង្ស័ក៏បានហៅអោយឈប់ធ្វើការត្រួតពិនិត្យរកមើលបទល្មើសផ្សេងៗ ខណៈ​នោះ​ស្រាប់​តែ​រកឃើញថ្នាំក្រាមពណ៌សថ្លា សង្ស័យថាគ្រឿងញៀនចំនួន១១កញ្ចប់តូច នៅក្នុងនូវក្នុងហោប៉ៅខោរបស់ជនសង្ស័យ រួច​ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌង្កោ។

សម្ភារៈដែលសមត្ថកិច្ចដកហូតរួមាន ម៉ូតូម៉ាកMSXមួយគ្រឿងនិងថ្នាំញៀនចំនួន១១កញ្ចប់តូច និងលុយជាង1000ដុល្លារ៍​។

បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូវបាន​កម្លាំង​នគរ​បាល​កំពុង​សាកសួរនាំនៅអធិការរដ្ឋានខណ្ឌដង្កោនិងករសាងសុំណូមរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *