លោក ឌី រ័ត្នខេមរុណ អភិបាល​រង​ខណ្ឌ​មាន ជ័យ ផ្តល់​មួក​សុវត្ថិភាព​ចំនួន ១៦​មួក ជូន​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​ទី​១

 

 

 

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ​មានជ័យ នៅ​វេលា​ម៉ោង៩ព្រឹកថ្ងៃទី ២​កើ​ត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​និងថ្ងៃព្រហស្បតិ៍ ទី ១៨ ខែ មករា ឆ្នាំ ២០១៨ បាន​ចូល​រួម​ពិធី​សំណេះ​សំណា​ល និង បំពាក់​មួក​សុវត្ថិភាព​ចំនួន ១៦​មួក ជូន ប៉ុស្តិ៍​នគរបា​ល​រដ្ឋបាលស្ទឹងមានជ័យ ទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង​ក្នុង​នាម​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​មាន​ជ័​យ បានបញ្ជាក់ថា ក្នុងការផ្តល់មួកសុវត្ថិភាព ជូនកងកំលាំងអន្តរាគមន៍ នាព្រឹកនេះ​គឺ​ជា​លើក​ទី​៣ ហើយ​ដែល​បានផ្តល់មួយ​ជូន​កង​កម្លាំង​ដូច​ជា :

-លើកទី ១ បានផ្តល់មួក ចំនួន ២០មួក ជូនកងកំលាំងអធិការដ្ឋានខណ្ឌមានជ័យ ចំនួន ២០មួក
-លើកទី ២ បានផ្តល់មួកចំនួន ១៦មួក ក្មងដៃ ក្មងជើងចំនួន ០៥គូ ជូនប៉ុស្តិ៍នគរបាលរដ្ឋ បាលស្ទឹងមានជ័យទី ៣ ។
និង លើកទី ៣ ផ្តល់មួកជូនប៉ុស្តិ៍រដ្ឋបាលនគរ បាលស្ទឹងមានជ័យទី ១ ចំនួន ១៦មួក ផងដែរ ។

ក្នុងការផ្តល់មួកសុវត្ថិភាពជូនកងកម្លាំង នា​ពេ​ល​នេះ លោក ឌី រ្ន័តខេមរុណ អភិបាលរង​ខ​ណ្ឌបានស្នើដល់កម្លាំងសមត្ថកិច្ចក្រោមឱវាទ​ ត្រូវខិតខំបំពេញតួនាទី​ នឹង ពង្រឹងសមត្ថភាព បន្ថែម​អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ស្របតាមគោល​នយោបាយភូមិសង្កាត់ មានសុវត្ថិភាព​ និង ត្រូវខិតខំដោះស្រាយ រាល់សំណូមពរ ពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋអោយបានល្អបន្ថែមទៀត ក៏ដូចជាការ ល្បាត ពូន ស្ទាក់ បង្ក្រាប ចាប់អោយបានលើបទល្មើស រាល់សកម្មភាពចោរកម្មផ្សេងៗដើម្បីរក្សាពង្រឹងសន្តិសុខ និង រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។

លោកបានបញ្ជាក់បន្ថែមទៀតថា មន្រ្តីនគរបាល គឺជាកម្លាំងស្នូលដ៏រឹងមាំដែលកន្លងមកពួកគេបានលះបង់ទាំងកម្លាំងកាយ ចិត្ត រួមទាំងអាយុជីវិត និង ពេលវេលាជាច្រើនក្នុងការខិតខំប្រឹងប្រែងខ្នះខ្នែងរក្សានូវសន្តិសុខ ក៌ដូចសន្តិភាពជូនប្រជាពលរដ្ឋ ។ លើសពីនេះមន្រ្តីនគរបាលបានដើរតួរនាទី និងជាសេនាធិការដ៏សំខាន់របស់អាជ្ញាធរខណ្ឌទាំងមូលក្នុងសកម្មភាពបំរើប្រជាជនក្នុងការ បង្ការ ទុបស្កាត់ បង្ក្រាប បទល្មើសផ្សេងៗដូចជា អំពើលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខជាដើម។

ក្នុងពិធីផ្តល់មួកសុវត្ថិភាពនេះមានការចូលរួមពី លោក​ អនុសេនីយ៍ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ និង ក្រុមការងារកង កំលាំងសរុបចំនួន២១នាក់ ក្នុងនោះស្រី ១នាក់ ។​

ក្រោយពិធីសំណេះសំណាលចប់លោក​ ឌី​ រ័ត្នខេមរុណ​ បានផ្តល់សម្ភារៈជូនកងកំលាំងក្នុងម្នាក់ ៗទទួលបាន មួកសុវត្ថិភាព ១ និង ថវិកាចំនួន ២០០០០រៀល សរុបទាំងអស់ មួក សុវត្ថិភាពចំនួន ១៦មួក និង ថវិកាចំនួន ៣២ម៉ឺនរៀលរួមទាំងអង្ករ ៥បាវ ផងដែរ ៕ បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *