ប្រើ​ល្បិច​ខ្ពស់​មិន​ហួស​ពី​ដៃ​សមត្ថកិច្ច​!​ នគរបាលប៉ុស្តិ៍កន្ទោកឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿង៤នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំ ១៦កញ្ចប់តូច

 

 

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ត្រូវកំលាំងនគរបាលប៉ុស្តិ៍កន្ទោកនៃអធិការខណ្ឌនគរបាលពោធិ៍សែនជ័យធ្វើការបង្ក្រាបនិងឃាត់ខ្លូនឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំនិង១៦កញ្ចប់តូចលាក់នៅក្នុងឌុយអំពូល​ភ្លើង​។ហេតុការណ៍នេះនៅវេលាម៉ោង០០និង៤០ឈានចូលថ្ងៃទី១៨​ខែ​ មករា​ឆ្នាំ​២០១៨នាទី ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងបុរីពិភពថ្មី កំបូល ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​អោយ​ដឹងថា មុនពេលឃាត់ជនសង្ស័យនិងវត្ថុតាងកំលាំងនគរបាលប៉ុស្តិ៍បានល្បាតក្នុងបុរីពិភពថ្មីកំបូលស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ក៏ឃើញមនុស្សប្រុស២នាក់ជិះម៉ូតូចូលក្នុងផ្ទះម៉ាស្សាកោសជប់ រស្មី។ពេលនោះកំលាំងមានការសង្ស័យ ទើបចូលទៅសុំ
ម្ចាស់ហាងធ្វើការត្រួតពិនិត្យឆែកឆេរនៅបន្ទប់ម៉ាស្សាជាន់ទី១​ក៏ឃើញមនុស្សប្រុសម្នាក់និងស្រីម្នាក់ បន្ទាប់មកកំលាំងបានធ្វើការឆែកឆេរ ក៏ប្រទៈឃើញ ឌុយអំពូកភ្លើងនៅក្នុងបន្ទប់ទឹក ក៏បើកមើលក្នុងឌុយអំពូកភ្លើងនោះ ឃើញក្រាមពណ៌​សថ្លាចំនួន១កញ្ចប់ធំ និង១៦កញ្ចប់តូច​ក៏​ឃាត់ខ្លួនចំនួន៤នាក់ រួមនិងវត្ថុតាងមកសួរនាំនៅប៉ុស្តិ៍តែម្តង។

ជនសង្ស័យ​ដែល​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​ទី១មានឈ្មោះ ស ផល្លីភេទប្រុសមុខរបរលាងម៉ូតូ ស្នាក់នៅភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យជា​(ម្ចាស់ថ្នាំ)។
ជនសង្ស័យទី២មានឈ្មោះ ខាន់ សុខរិន ភេទស្រីអាយិ១៩ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅផ្ទះ ជួលភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យទី៣មានឈ្មោះ ង៉ែត ពន្លឺ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួល ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យទី៤មានឈ្មោះ ហេង ពន្លឺ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកំលាំងប៉ុស្តិ៍កសាងសំណុំរឿងបញ្ចូនមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការខណ្ឌដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *