ភ្នំពេញ៖ មានឧប្បត្តហេតុគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតមានឡើងនៅថ្ងៃទី៣០ខែ១០ឆ្នាំ២០១៦ វេលាម៉ោង២០និង៣០នាទី ចំណុច ចន្លោះគីឡូម៉ែត្រលេខ ១២-១៣ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងម៉ូតូធុនធំ បុកម៉ូតូស្លាប់បុរសម្នាក់ ឈ្មោះ សុខា មករា ភេទប្រុសអាយុ២៧ឆ្នាំ អត្តលេខ58309 គឺជាមន្ត្រីនគរបាល ក្នុងផ្នែកសណ្ដាប់ធ្នាប់ស្រុកកៀនស្វាយ ខេត្តកណ្តាល និងភាគីម្ខាងទៀតរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕
អូន ធួក
