ជន​ជាប់​ចោទ​ម្នាក់​ត្រូវ​មន្ត្រីអនុរក្សពន្ធនាគាខេត្តប៉ៃលិនយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រួចលួចរត់គេចខ្លួនតែសំណាងល្អតាមក្របួចបានមកវិញ

 

 

ខេត្តប៉ៃលិន៖​មាន​ហេតុការណ៍កើតឡើងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន​ ខណៈ​ដែល​តែមន្ត្រីអនុរក្សពន្ធនាគាខេត្តជាច្រើននាក់ តាមប្រមាញ់អ្នកទោសម្នាក់ ដែលលួចរត់ចេញពីមន្ទីរពេទ្យ ពេលដែលមន្ត្រីអនុរក្សពន្ធនាគាខេត្ត ដឹកយកមកព្យាបាលជំងឺនៅមន្ទីរពេទ្យនោះ ប៉ុន្តែសំណាងល្អ ត្រូវសមត្ថកិច្ចសហការក្របួច បានមកវិញ ។ហេតុការខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនជាប់ចោទដែលលួចរត់ ឈ្មោះ នៅ តាប់ ភេទប្រុស អាយុ៥២ ជាប់ចោទពីបទជួញដូរ និងចែកចាយគ្រឿងញៀន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្លូវចូលទៅភូមិពេជ្រគីរី ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កន្លងទៅ ។

​តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបាន ចាប់ខ្លួនជនជាប់ឃុំខាងលើសបាន​ឲ្យដឹងថា៖ នៅពេលមុនកើតហេតុ គេឃើញមន្ត្រីអនុរក្សពន្ធនាគាខេត្តប៉ៃលិន បីបួននាក់ បានដឹកអ្នកទោសមកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន  តែមិនដឹងយ៉ាងណា នៅវេលាកើតហេតុខាងលើ ក៍អ្នកទោសនោះ បានលួចរត់ចេញពីមន្ទីរពេទ្យ ដោយជិៈម៉ូតូឌុប សំដៅទីផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ដើម្បីរកកន្លែងលាក់ខ្លួន។ស្របពេលដែលអ្នកទោសលួចរត់ចេញពីមន្ទីរពេទ្យ​បណ្ដាល​មានការភ្ញាក់ផ្អើលដល់​កម្លាំង​នៃស្នងការនគរបាល និងអធិការនគរបាលក្រុង ព្រមទាំង​ប៉ុស្តិ៍​តាមស្រាវជ្រាវរកកន្លែងលាក់ខ្លួន អ្នកទោសដើម្បីចាប់យកដាក់ពន្ធនាគាវិញ។​បន្ទាប់​មក​កម្លាំង​នគរ​បាល​ការសហការជាមួយ រវាងមន្ត្រីអនុរក្សពន្ធធនាគាទើបនៅវេលាម៉ោង១១និង៤០នាទីព្រឹក កម្លាំងជំនាញចាប់​បានជនជាប់ចោទខាងលើមកវិញនៅចំណុចក្រោយផ្សារសាមគ្គីហៅផ្សារបាហ៊ីហើយក៍បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីធ្វើកំណត់ហេតុប្រគល់ ទទួល និងបញ្ជូនជនជាប់ចោទទៅពន្ធនាគាខេត្តប៉ៃលិនវិញ៕សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *