អ្នក​បើក​បរ​រថយន្ត​ស្រា​បៀរ​អង្គ​រម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​

 

 

ខេត្ត​ព្រះសីហនុ​៖​ សាកសព​អ្នកបើក​រថយន្ត​ស្រា​បៀរ​អង្គ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលាម៉ោង ៧.១០នាទីព្រឹក​ថ្ងៃ​ព្រហស្បតិ៍២កើត ខែមាឃ ឆ្នាំរការនព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃ១៨ ខែមករា ឆ្នាំ​២០១៨​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ចន្លោះ គីឡូម៉ែត្រ ១៥៨-១៥៩ស្ថិតនៅ ភូមិ មនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សាកសព​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ជួន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ​មុខរបរ បើកបរ រថយន្ត ក្រុមហ៊ុនស្រាបៀអង្គ​ មានទីលំនៅ ភូមិជ្រោយស្រឡៅ ឃុំទន្លេបិទស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភព​ព័ត៌មានពីឈ្មោះ ឃឹម សុវណ្ណ ភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបបើកបររថយន្ត ក្រុមហ៊ុនស្រាបៀអង្គមានទីលំនៅ ភូមិ សាលាគំរូ ឃុំ ព្រៃញី ក្រុង ពោធិ៍សាត់ខេត្តពោធិ៍សាត់ត្រូវ​ជា​មិត្ត​ភ័ក្ត​របស់​សាក​សព​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គាត់​នឹង​ជនរងគ្រោះ​បើក​រថយន្ត​ដឹក​ស្រា​បៀរ​ អង្គ​ដើរ​ដាក់​តាម​ដេប៉ូ​ដូច​សព្វ​ដង​។លុះ​មក​ដល់​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​និង​ខ្លួន​ឈប់​រថយន្ត​សំរាក​ដើម្បី​ដេក​នៅ​តាម​កន្លែង​កើត​ហេតុ​ខាង​លើ​។រហូត​ដល់​ព្រឹក​ឡើង​ស្រាប់​តែ​ប្រទះ​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​បាត់​ទៅ​ហើយ​។បន្ទាប់​មក​ខ្លួន​ក៏​រាយ​ការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ជម្រុះ​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​។

ក្រោយពេលកើតហេតុ​ឃើញ​មាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ កម្លាំង​នគរបាល​ លោកវិជ្ជបណ្ឌិត​ប្រធានមណ្ឌលសុខភាពឃុំជើងគោចុះ​មក​ធ្វើ​កោសល្យវិច្ច័យ​។
តាម​ប្រសាសន៍​របស់​លោកវិជ្ជបណ្ឌិត​ឈ្មោះ​ ​នាក់​ សៅ​ ​ប្រធានមណ្ឌលសុខភាពឃុំជើងគោ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​គាំង​បេះដូង​ ពុំ​មែន​ករណី​ឃាត​កម្ម​អ្វី​នោះ​ទេ​។

បច្ចុប្បន្ននេះ​សាក​សព​ជន​ជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​នឹង​ លោក​វិជ្ជ​បណ្ឌិត​ប្រគល់ឲ្យឈ្មោះ វ៉ែន កាន់ (ហៅវែង) មេការរថយន្តក្រុមហ៊ុនស្រាបៀអង្គ ត្រូវជាពូ យកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​គេហដ្ឋាន​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *