ប្តីទៅស៊ីការស្រុុកឆ្ងាយ ប្រពន្ធ​នាំ​សហាយ​មក​ដេក​ក្នុងផ្ទះ​

ភ្នំពេញ៖ បុរសជាប្ដីឈ្មោះចាន់ ផល្លី អាយុ៣៧ឆ្នាំ មុខរបរជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១E0 ផ្លូវឌឿងហែម(១២៨) សង្កាត់មិត្តភាព ខណ្ឌ៧មករា បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ រូបគាត់បានប្រាប់ប្រពន្ធឈ្មោះ ជា សុខុម អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយគ្នា ថា ទៅហូបការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយធ្វើដំណើរទៅជាមួយមិត្តភក្តិជាច្រើន។

ក្រោយពេលហូបការរួចគាត់មានភាពស្រវឹងខ្លាំងក៏ទូរស័ព្ធប្រាប់ប្រពន្ធថា យប់នេះបងមិនបានទៅផ្ទះទេ។ ប៉ុន្តែរហូតដល់១២យប់ថ្ងៃដដែល ដោយសារមានមិត្តភក្ដិជាច្រើនទៅចូលរួមមង្គលការនេះបានវិលត្រឡប់មកភ្នំពេញវិញ ហើយបានបបួលគាត់ឲ្យជិះម៉ូតូជាមួយ ហើយពេលមកដល់សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មិត្តទាំងអស់មិនទាន់ចូលផ្ទះនៅឡើយទេក៏នាំគ្នាចូលហាងផឹកម្តងទៀតរហូតដល់ម៉ោង២យប់ទើបបែកផ្លូវគ្នា។
គ្រាដែលរូបគាត់បានមកដល់ផ្ទះគោះទ្វារឲ្យប្រពន្ធបើក ប៉ុន្តែចំឡែកមានរយៈពេលជិត២០នាទីទើបប្រពន្ធបើកទ្វារឲ្យទាំងទឹកមុខស្លេកស្លាំង ជាហេតុធ្វើឲ្យរូបគាត់មានការសង្ស័យក៏បើកភ្លើងបំភ្លឺពេញផ្ទះ ហើយស្រាប់តែឃើញបុរសជាសហាយឈ្មោះគង់ គន្ធា អាយុ២៩ឆ្នាំ ជាបុគ្គលិកស្ថានីយទូរទស្សន៍មួយ មានទីលំនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមនកំពុងស្លៀកកន្សែងរបស់គាត់អត់ពាក់អាវពួនសម្ងំក្រោមគ្រែ ក្បែរទូ ទើបគាត់ឆោឡោផ្អើលដល់អ្នកជិតខាងចេញមកជួយចាប់សហាយរូបនេះ និងបានប្ដឹងទៅនគរបាលប៉ុស្តិ៍មិត្តភាពឲ្យមកយកជនសង្ស័យរូបនេះទៅដោះស្រាយនៅប៉ុស្តិ៍ជាបន្ទាន់ ៕ អូន ធួក

%e1%9e%95%e1%9e%b7%e1%9e%8f
បុរសជាប្ដីបានរៀបរាប់ទាំងហួសចិត្តថា រវាងរូបគាត់និងប្រពន្ធបានរៀបការពេញច្បាប់រយៈពេលជាង១០ឆ្នាំមកហើយ ដែលមកដល់ពេលនេះបានចំណងដៃកូនប្រុសស្រី២នាក់ទៀតផង ហើយមិនគួរណាប្រពន្ធហ៊ានផិតក្បត់នាំសហាយមកដេកដល់ក្នុងផ្ទះដូច្នេះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *