ស្លាប់៣នាក់របួសធ្ងន់ម្នាកដោយសាររថយន្តកុងតឺន័របើកបុកម៉ូតូហុងដាឌ្រី

 

 

ភ្នំពេញ៖ មនុស្សចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកម្នាក់ទៀតរងរបួធ្ងន់ធ្ងរ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ​នេះ​បង្កឡើងដោយរថយន្តដឹកកុងតឺន័រ១គ្រឿង បានបើកបុកម៉ូតូ១គ្រឿង​ទៀត​ ខណៈ​ដែល​បើកបរធ្វើដំណើរបញ្រ្ចាស់ទិសគ្នា។​ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិត​នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុរដឹកកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3A-9057 បានបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ចំណែកជនរងគ្រោះដែលស្លាប់ទាំង៣នាក់មានប្រុស២នាក់និងស្រីម្នាក់ រីឯក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ ហើយពួកគេនៅមិនទាន់ត្រូវបានគេស្គាលអត្តសញ្ញាណនៅឡើយ។បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងពណ៏ខ្មៅពាក់ស្លាកលេខ1FY-8878 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាពីត្បូងទៅជើង។​លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើមានម៉ូតូមិនចាំម៉ាក១គ្រឿងទៀតបានដួលនៅមុខរថយន្តកុងតឺន័រខាងលើ។ពេលនោះរថយន្តកុងតឺន័របានគេចម៉ូតូដែលដួលនោះហើយក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្លាប់៣នាក់នៅនឹងកន្លែងភ្លាមៗ និងរងរបួសក្មេងប្រុសម្នាក់ធ្ងន់ធ្ងរ។ចំណែកម៉ូតូជាប់ក្រោមរថយន្ត ហើយក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកសាកសពត្រូវនគរបាលរង់ចាំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ហើយអ្នកបើកររថយន្តបង្កបានរត់គេចខ្លួនបាត់ បន្ទាប់មកមកនគរបាលបាននាំយករថយន្តនិហម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមច្បាប់៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *