សង្ស័យ​ស្រវឹង​ស្រា​ជិះម៉ូតូកៀររបាំងថ្មពុះចែកទ្រូងផ្លូវបាក់ជើងច្រើនកំណាត់និងបែកផ្លោកនោម

 

 

 

 

ភ្នំពេញ​៖​បុរសម្នាក់ត្រូវបានគេសង្ស័យស្រវឹងស្រាបានបើកម៉ូតូកៀរឃឿនរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយជើងម្ខាងបាក់ជាច្រើនកំណាត់នឹងបែកផ្លោកនោមហើយត្រូវបានគេដឹកយកទៅសង្គ្រោះភ្លាមៗកាលវេលាម៉ោង១១នឹ៤០នាទីយប់ថ្ងៃទី១៨ខែមករាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីនៅមុខភូមិព្រៃជីសាក់សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

ជនរងដោយមិនបានស្គាល់ឈ្មោះដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០០៥ពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ1D- 9419បើកបរក្នុងទិសដៅពីត្បូងទៅជើងរងរបួសធ្ងន់បាក់ជើងខាងឆ្វេងជាច្រើនកំណាត់និងបែកផ្លោកនោម។

តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរតាមដងផ្លូវបាននិយាយថានៅមុនពេលកើតហេតុ ពួកគាត់បានឃើញជនរងគ្រោះរូបនេះជិះម៉ូតូម្នាក់ឯងដោយបើកបរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនលុះបើកមកដល់ចំណុចកើតហេតុក៍ស្រាប់តែជនរងគ្រោះបានរេចង្កូតទៅផ្នែកខាងឆ្វេងដៃហើយបានកៀរជាមួយនឹងឃឿនថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយជើងខាងឆ្វេងបុករះជាមួយឃឿនរបាំងថ្មបណ្តាលអោយដួលរងរបួសធ្ងន់។​ហើយភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់ឯកជនសម្ភពរស្មីបានដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។ នៅសល់ម៉ូតូនៅកន្លែងកើតហេតុបន្ទាប់មកកំលាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បានយកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំសាច់ញាតិមកយកនឹងប្រគល់អោយវិញ៕​សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *