រថយន្តដឹកថ្មបោះពួយ បុករះម៉ូតូ៥គ្រឿង សម្លាប់មនុស្ស២នាក់ របស់ធ្ងនម្នាក់នៅសង្កាត់ព្រែកថ្មី

 

 

 

ភ្នំពេញៈ យ៉ាងហោចណាស់ក្មេងចាស់២នាក់​ បានស្លាប់នឹងរបួសម្នាក់​ ក្រោយពីរថយន្តដឹកថ្មបែកកងមុខ ខាងឆ្វេង ក៏រ៉េចង្កូតទៅបុករះម៉ូតូ៥គ្រឿងនិងរថយន្តមួយគ្រឿង។ហេតុការណ៍​គ្រោះថ្នាក់ដ៏រន្ធតនេះកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ចំណុចខាងមុខហាង គុយទាវ ម៉ាង ចាន់ថន ស្ថិតក្នុង ភូមិព្រែកថ្មី​ សង្កាត់ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​​។

ជនរងគ្រោះដែលស្លាបទី១ ឆែម រតនៈ អាយុ២៩ឆ្នាំ ត្រូវជាម្ដាយ (ស្លាប់) ទី២ ឈ្មោះ ពេជ្យ វណ្ណលីដា ភេទស្រី អាយុ៣ឆ្នាំ (ស្លាប់) ត្រូវជាកូន អ្នកទាំង២ស្នាក់នៅក្បែរកន្លែងកើតហេតុ។

តាមប្រភពព័ត៌មាន​ពី​អ្នកឃើញហេតុការណ៍បានអោយដឹងថា​ មុនកើតហេតុគេបានឃើញរថយន្តបែនដឹកដី​បើកដោយបុរសម្នាក់ក្នុងល្បឿនលឿន​ ដែលបើកលើផ្លូវលេខ១១០​ ក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ហើយបានបើកបុករះម៉ូតូ៥​គ្រឿង​ រថយន្ត១គ្រឿង​ ដែលបណ្តាលអោយអ្នកជិះម៉ូតូ​ក្មេងចាស់២នាក់ស្លាប់ភ្លាមៗ​ នឹង របួសម្នាក់ ដិយរថយន្តមិនទានើអស់ល្បឿន ក៏ប្លោងទៅបុករថយន្តដឹកដីមួយគ្រឿងទៀទដែលចតស្ងៀមនៅក្បែហាង គុយទាវ បណ្ដាលអោយខូចខាត់មួយចំហៀងមុខ ទើបរថយន្តបង្កដាច់ចិត្តក្រឡាប់​ នៅក្បែរហាងគុយទាវ ចាក់ថ្មពេញផ្លូវតែម្តង។

ក្រោយកើតហេតុ​ អ្នកស្លាប់ទាំង២នាក់ត្រូវបានសាច់ញាតិ​ យកទៅធ្វើបុណ្យ​តាមប្រពៃណី​ ចំណែក​ឯ​អ្នករងរបួសបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពទ្យ​។ ដោយ​ឡែក​វត្ថុតាំងត្រូវបានសមត្ថកិច្ច​ យកទៅរក្សារទុកនៅស្នងការដ្ឋាន​ នគរបាលក្រុងភ្នំពេញ​ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *