ប្លន់​នោះ​ប្លន់​!​ជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូ ឡែត មួយគ្រឿងបានសម្រេចទៀតហើយ នៅសង្កាត់វាលវង់

 

 

 

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ជិះម៉ូតូម៉ាកហុងដា​ ​សេ​125៣គ្រឿង ប្រដាប់ដោយខ្សែក្រវ៉ាត់ បានធ្វើសកម្មភាពវាយ ប្លន់យកម៉ូតូ ម៉ាក ឡែត មួយគ្រឿងបានសម្រេចពីជនរងគ្រោះ​រួច​ជិះ​គេច​ខ្លួន​ដោយ​សុវត្តិភាព​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោងជាង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ស្ថិតនៅ​ជិត​វត្តមហាមន្រ្តី តាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​និង​មិត្ត​ភ័ក្ត​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ឡេត​ មិន​ចាំ​ស្លាក​លេខ​ឌុបគ្នា​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ស្រាប់តែ​មក​ដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យក្រុម​ជិត១០នាក់ជិះម៉ូតូ ៣គ្រឿង បានមកវាយនិងធាក់ជនរងគ្រោះធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោរត់ចោលម៉ូតូ រួចហើយក្រុមជនសង្ស័យ ក៏បានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅតែមង្ត។

បច្ចុប្បន្នជនរងគ្រោះនិងមិត្តភ័ក្របានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលវាលវង់ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកក្រុមចោរផងដែរ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *