ជើង​ខ្លាំង​ប្រចាំ​ភូមិ​មួយ​ក្រុម​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ

 

 

ភ្នំពេញ ៖ ក្រុមបងតូចបងធំ អ្នកលេងដាវសាំម៉ូរ៉ៃប្រចាំភូមិ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍កន្ទោកបង្ក្រាបចាប់ខ្លួនបាន៤នាក់ ស្រីម្នាក់ រួមជាមួយថ្នាំញៀន៩កញ្ចប់ ដាវចំនួន២ដើម កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីនគរបាលបានឲ្យដឹងថាក្រុមអ្នកលេង បងតូចបងធំប្រចាំភូមិទាំង៤នាក់ ស្រីម្នាក់ខាងលើ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ តែងតែបង្កអសន្តិសុខក្នុងមូលដ្ឋាន ប្រមូលផ្តុំពពាក់ពពូនប្រើប្រាស់ ជួញដូរថ្នាំញៀន ហើយក្រោយពីមានសេចក្តី រាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលអធិការដ្ឋានខណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍ ល្បាតក្នុងមូលដ្ឋានប្រទះជួបក្រុមអ្នកលេងខាងលើ ឃាត់ត្រួតពិនិត្យ រកឃើញដាវចំនួន២ដើម និងថ្នាំញៀនចំនួន៩កញ្ចប់ ដែលជនសង្ស័យលាក់ទុកនឹងខ្លួន ទើបឈានដល់ឃាត់ខ្លួនតែម្តង ។

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ ទាំងយប់ទាំងថ្ងៃ ឃើញតែប្រមូលផ្តុំគ្នា ប្រើប្រាស់ ជួញដូរថ្នាំញៀន បង្កអសន្តិសុខក្នុងមូលដ្ឋាន រហូតមកដល់យប់ថ្ងៃកើតហេតុនេះ ពលរដ្ឋសាទររាល់ចំណាត់ការ បង្ក្រាបរបស់សមត្ថកិច្ច ។

ក្រោយពីឃាត់ខ្លួន ឆែកឆេររកឃើញថ្នាំញៀន រួមទាំងដាវសាំម៉ូរ៉ៃផងនោះ ជនសង្ស័យ​ទាំង​នេះ​ត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញអធិការដ្ឋានតាមនីតិវិធី ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *