រថយន្តសណ្ដោង១គ្រឿងបើកបុករះរថយន្តនិងម៉ូតូជាបន្តបន្ទាប់ច្រើនគ្រឿងនិងរបងភូមិគ្រឹះលោករដ្ឋមន្រ្តីចមប្រសិទ្ធ

 

 

 

ភ្នំពេញ៖ រថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿង បានបើកបុកបុករះរថយន្តម៉ាកតាកូម៉ា១គ្រឿងនិងនិងម៉ូតូ២គ្រឿងជាបន្តបន្ទាប់ បណ្ដាលឲ្យមានមនុស្សម្នាក់រងរបួស រួចបានជ្រុលបន្តទៅបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តីចមប្រសិទ្ធ បណ្ដាលឲ្យបាក់អស់១ផ្ទាំងថែមទៀត។ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចមុខភូមិគ្រឹះរបស់លោករដ្ឋមន្រ្តីចមប្រសិទ្ធ ស្ថិនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ4A-1756 អ្នកបើកបររត់បាត់ ចំណែករចយន្តតាកូម៉ាពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2O-3239 រងការខូចខាតចំហៀងខ្លួនខាងឆ្វេង។រីឯមូតូដែលរងការខូចខាត២គ្រឿងដែរនោះ មាន១គ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BW-9869 និង១គ្រឿងទៀតម៉ាកវីវ៉ាពណ៍ក្រហមពាក់សហលាកលេខភ្នំពេញ1BP-1456 ។ ដោយឡែកអ្នករងរបួសមិនត្រូវបានស្គាល់ឈ្មោះឡើយ ហើយរបងភូមិគ្រឹះលោករដ្ឋមន្រ្តីចម ប្រសិទ្ធបានបាក់អស់ផ្ទាំង។

តមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនថាមិនបញ្ហាអ្វីឡើយ ស្រាប់តែរថយន្តនេះបានបុកឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវទាំងកំរោល។បន្ទាប់មកបានជ្រុលទៅបុករថយន្តតាកូម៉ាដែលកំពុងបើកបរក្នុងទិសដៅច្រាស់គ្នា បណ្ដាឲ្យរថយន្តតាកូម៉ាវិល១ជុំទៅបោកម៉ូតូ២គ្រឿងខាងលើដួលពេញផ្លូវ ចំណែករថយន្តបង្កបានជ្រុលបន្តទៅបុករបងភូមិគ្រឹះលោករដ្ឋមន្រ្តីចម ប្រសិទ្ធបណ្ដាលឲ្យបាក់អស់១ផ្ទាំងទើបទៅមុខលែងរួច ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

បន្ទាប់មកនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានចុះទៅសម្រួលចរាចរមិនឲ្យមានការកកស្ទះរួចបានរាយការណ៏ជូននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងនិងនាំយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕ ៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *